(នីយ៉ុង)៖ ក្រុមការពារតំណែងជើងឯក ហង្សក្រហម Liverpool ត្រូវបានចាប់ឆ្នោតប៉ះគូប្រជែងដែលជាក្រុមខ្លាំងអេស្ប៉ាញ Atletico Madrid ក្នុងវគ្គ ១៦ក្រុមចុងក្រោយដែលត្រូវបានធ្វើឡើងនៅទីក្រុង Nyon ប្រទេសស្វីសនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។

ការប្រកួតសម្រាប់ជើងទី១ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ក្រុមរបស់លោក Jurgen Klopp នឹងធ្វើដំណើរទៅកាន់ទឹកដី Wanda Metropolitano របស់ក្លឹប Atletico Madrid ដែលជាអនុស្សាវរីយ៍មិនអាចបំភ្លេចនៅពេលពួកគេឈ្នះជើងឯក UEFA Champions League កាលពីរដូវកាលមុន ពេលយកឈ្នះក្រុមអង់គ្លេសដូចគ្នា Tottenham Hotspur ២-០ នៅវគ្គផ្តាច់ព្រ័ត្រនោះ។

យ៉ាងណាក៏ដោយ សម្រាប់ឯគូផ្សេងទៀតដែលត្រូវប៉ះគ្នារួមមាន៖
Atletico Madrid v Liverpool
Borussia Dortmund v Paris Saint-Germain
Real Madrid v Manchester City
Atalanta v Valencia
Chelsea v Bayern Munich
Lyon v Juventus
Tottenham v Leipzig
Napoli v Barcelona៕