(នីយ៉ុង)៖ ក្រុមម្ចាស់ជើងឯក UEFA Europa League 2017 Manchester United ត្រូវបានចាប់ឆ្នោតប៉ះគូប្រជែង Club Bruges ដែលជាក្លឹបរបស់ប្រទេសប៊ែលហ្សិក ក្នុងវគ្គ ៣២ក្រុមចុងក្រោយនៃ UEL នារដូវកាលឆ្នាំ២០១៩-២០២០។

Man Utd បានឈ្នះពាននេះជាលើកដំបូងប្រវត្តិសាស្រ្តរបស់ក្លឹប នៅពេលបំបាក់គូប្រជែង Ajax របស់ហូឡង់ក្នុងលទ្ធផល ២-០ កាលឆ្នាំ២០១៧ នៅទីក្រុង Stockholm នៃប្រទេសស៊ុយអែត ក្រោមការបង្វឹករបស់អ្នកចាត់ការទូទៅ Jose Mourinho ដែលបច្ចុប្បន្នកំពុងដឹកនាំក្លឹប Spurs។

ក្នុងការចាប់ឆ្នោតជ្រើសរើសគូប្រកួតនាយប់មិញនេះ ដែលត្រូវបានធ្វើឡើងនៅទីក្រុង Nyon ប្រទេសស្វីសនោះ ២ក្រុមផ្សេងទៀតរបស់អង់គ្លេសរួមមាន កាំភ្លើងធំ Arsenal ប៉ះក្រុមរបស់ប្រទេសក្រិក Olympiakos នៅពេលដែល Wolverhamton Wanderers ត្រូវប៉ះក្រុម Espanyol របស់អេស្ប៉ាញដែលនឹងធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្រាប់ជើងទី១ មុនពេលជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែ-ឆ្នាំដដែល។

ខាងក្រោមនេះ ជាគូប្រកួតផ្សេងទៀតក្នុងវគ្គ ៣២ក្រុមចុងក្រោយរួមមាន៖
Sporting v Istanbul
Getafe v Ajax
Bayer Leverkusen v Porto
Copenhagen v Celtic
APOEL v Basel
Cluj v Sevilla
AZ Alkmaar v LASK
Ludogorets Razgrad v Inter Milan
Frankfurt v Salzburg
Shakhtar Donetsk v Benfica
Roma v Ghent
Rangers v Braga៕