(បាសេឡូណា)៖ ជំនួបរវាងក្រុមខ្លាំងប៉ះខ្លាំង FC Barcelona ប៉ះក្រុមភ្ញៀវ Real Madrid ដែលត្រូវបានឲ្យឈ្មោះថា El Clasico នោះ នឹងចាប់ផ្តើមនាម៉ោង ២យប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីបញ្ចប់សប្តាហ៍ទី១០ នៃ La Liga ដែលត្រូវលើកពេលប្រកួត ដោយសារបញ្ហាសន្តិសុខនៅតំបន់ Catalan។

នេះជាការជួបគ្នាលើកទី១ ក្នុង La Liga រដូវកាលថ្មីឆ្នាំ២០១៩-២០២០ រវាងក្រុមដែលឈរនៅកំពូលតារាងផងដែរ ជាមួយនឹង ៣៩ពិន្ទុស្មើគ្នា ក្រោយឆ្លងកាត់ ១៧ប្រកួត គ្រាដែល Barcelona ឈ្នះគ្រាប់ស៊ុតក្រុមរបស់លោក Zinedine Zidane ដែលឈរនៅលេខ២ បណ្តោះអាសន្ន។

១ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ សុទ្ធតែស្មើគ្នាទាំងអស់ ពោល Barcelona លេងស្មើ ២-២ ទល់នឹងម្ចាស់ផ្ទះ Real Sociedad មុនពេល Real Madrid លេងស្មើ ១-១ ជាមួយម្ចាស់ផ្ទះ Valencia កាលចុងសប្តាហ៍មុននៅ La Liga សប្តាហ៍ទី១៧ ជើងទី១។

ក្នុងជំនួបនោះដែរ កីឡាករប្រធានក្រុម Sergio Ramos អាចក្លាយជាកីឡាករ Real Madrid ដែលចូលលេងនៅ El Clasico ច្រើនជាងគេ នាំមុខអតីតមិត្តរួមក្រុម Manolo Sanchis និង Francisco Xavi ដែលចូលលេងបាន ៤២ដងដូចគ្នា ហើយស្ថិតក្រោមការដឹកនាំរបស់លោក Zidane ក្រុមអធិរាជសមិនដែលចាញ់នៅទឹកដី Camp Nou ក្នុងចំណោម ៤ប្រកួតចុងក្រោយនៅទីនេះ អស់ណាស់ត្រឹមស្មើ២ និងឈ្នះ២ដង៕