(ភ្នំពេញ)៖ បន្ទាប់​ពីតារាចម្រៀងប្រចាំក្នុងផលិតកម្ម សាន់ដេ លោក ខាន់ ជេមស៍ បានប្រកាសបណ្ដាក់​ទុនរក​ស៊ី​ ជា​មួយផលិតផលថែរក្សាសម្រស់មួយមុខបន្ថែមទៀតហើយ លើការងារសិល្បៈ​បច្ចុប្បន្ន​ ដែល​កំពុង​តែ​មមាញឹក​ស្ទើរ​ដក​ខ្លួន​មិន​រួច​ផង​នោះ តារា​ចម្រៀង​រូប​នេះ​បាន​ធ្វើ​​ចេញ​​ដឹក​ផលិតផល​ជូន​​អតិថិជន​ដោយ​ខ្លួន​ឯង​តែ​ម្ដង សកម្មភាព​នេះ​បានធ្វើ​ឲ្យអ្នកគាំទ្រ ដែល​បាន​កុម្មង់​​ទិញ​នោះ មាន​ការ​ភ្ញាក់ផ្អើល​រំភើប​ជា​ខ្លាំង។

តាម​ការ​បង្ហោះ​លើ​ផេក​ផ្លូវ​ការ​ «ខាន់ ជេមស៌ KHAN JAMES» កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​សរសេរ​រៀប​រាប់​បែប​នេះ​ថា «គាត់ជាអតិថិជនដំបូងគេបង្អស់ ដែលខ្ញុំបានយកផលិតផល គឺសាប៊ូលាង​មុខ​ម៉ាក ម៉ែល​វី មកជូនគាត់ ​ហើយគាត់ក៏ប្រាប់​ថា..​គាត់សប្បាយចិត្តខ្លាំងណាស់​ដែល​បាន​ជួប​ខ្ញុំ​ដោយ​ផ្ទាល់ អរគុណ​ប្អូន​ដែល​ជឿ​ជាក់លើផលិតផលរបស់បង»

លោក ខាន់ ជេមស៍ បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ប្រកាស​លក់​ផលិតផល​ខាង​លើ​ភ្លាម ​​​មាន​អតិថិជន​គាំទ្រ​ជា​​ច្រើន​ ទាំង​នេះ​ក៏​ដោយសារ​តែ​គុណភាព​នឹង​ទំនុក​ចិត្តរបស់​អតិថិជន។ សាប៊ូ (MALVE) ដែល​តារា​ចម្រៀង​រូប​នេះ​នាំ​ចូល ជាផលិតផលប្រភេទសាប៊ូលាងមុខធម្មជាតិ លាងសម្អាត និង​ថែរក្សា​ស្បែក​មុខ ដែល​បានឆ្លងកាត់ការធ្វើតេស្តគុណភាព ​និងទទួលស្គាល់​ត្រឹមត្រូវ នាំចូលពីបរទេស អ្នក​ដែលបាន​ប្រើ​ផលិតផលនេះម្ដងហើយ ធានាថា មិនអាចដក​ចិត្ត​បាន​ឡើយ។

តារាចម្រៀងរូបនេះធ្លាប់​បានលើកឡើងថា មូលហេតុដែលនាំឲ្យលោកសម្រេចរកស៊ីលើការនាំ​ចូលផលិតផងខាងលើបន្ថែម ពីលើអាជីពសិល្បៈដែលកំពុងតែមមាញឹកនោះ ក៏ព្រោះតែខ្លួនមើល​ឃើញថា ទីផ្សារការប្រើប្រាស់ផលិតផលថែរក្សាសម្រស់នៅប្រទេសកម្ពុជា​បច្ចុប្បន្នកំពុងពេញ​និយម​ខ្លាំង ទើបលោកនាំយកផលិតផល ដែលមានគុណភាពនេះ ដើម្បីតម្រូវការអតិថិជន។

ម្ចាស់បទ «របាំចងស្នេហ៍» បានបញ្ជាក់ច្បាស់ៗថា បច្ចុប្បន្នលោកក៏កំពុងតែប្រើប្រាស់សាប៊ូនេះ ដោយ​សារតែវាមានគុណភាព និងមិនប៉ះពាល់ដល់ស្បែកមុខ។ ចំពោះតម្លៃវិញ លោកក៏​បាន​សិក្សា​ទីផ្សារច្បាស់លាស់រួចហើយផងដែរ គឺការលក់ចេញអតិថិជនអាចទទួលយកបាន ក្នុងនោះលោកកំពុងតែស្វែងរកដៃគូ ចែកចាយបន្តទូទាំង២៥ខេត្តក្រុង ក្នុងប្រទេសកម្ពុជាផងដែរ។

ការនាំចូលផលិតផលសាប៊ូលាងមុខម៉ាក MALVE មកក្នុងទីកម្ពុជា គឺជាជំហានដំបូង ប្រសិនបើមានការគាំទ្រច្រើន លោកគ្រោងនឹងនាំផលិតផលថែរក្សាសម្រស់ជាច្រើនទៀត ចូលមកបន្ថែមទៀត ដើម្បីបំពេញតម្រូវការអតិថិជនរបស់ខ្លួន៕