(ភ្នំពេញ)៖ គិតចាប់ពីឆ្នាំ២០០៩ មកដល់ឆ្នាំ២០១៩ នេះ ហើយឆ្នាំនេះគឺជាឆ្នាំដែលក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលបានពានរង្វាន់នេះម្តងទៀត។

ខាងក្រោមនេះ បណ្តាក្លឹបផ្សេងៗដែលធ្លាប់ឈ្នះពានរង្វាន់លីគកំពូលកម្ពុជារួមមាន៖
១៖ ក្លឹបបាល់ទាត់ ណាហ្គាខប (២០០៩)
២៖ ក្លឹបបាល់ទាត់ ភ្នំពេញក្រោន (២០១០)
៣៖ ក្លឹបបាល់ទាត់ ភ្នំពេញក្រោន (២០១១)
៤៖ ក្លឹបបាល់ទាត់ បឹងកេត (២០១២)
៥៖ ក្លឹបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង (២០១៣)
៦៖ ក្លឹបបាល់ទាត់ ភ្នំពេញក្រោន (២០១៤)
៧៖ ក្លឹបបាល់ទាត់ ភ្នំពេញក្រោន (២០១៥)
៨៖ ក្លឹបបាល់ទាត់ បឹងកេត (២០១៦)
៩៖ ក្លឹបបាល់ទាត់ បឹងកេត (២០១៧)
១០៖ ក្លឹបបាល់ទាត់ ណាហ្គាវើល (២០១៨)
១១៖ ក្លឹបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង (២០១៩)។

គួរបញ្ជាក់ផងថា ព្រឹត្តិការណ៍លីគកំពូលកម្ពុជា សម្រាប់រដូវកាលថ្មីឆ្នាំ២០២០ នឹងចាប់ផ្តើមប្រកួតនៅខែកុម្ភៈ និងបញ្ចប់ទៅវិញនៅខែតុលា ដោយមាន ១៣ក្រុមចូលរួម៕