(ក្រុងឡុងដ៍)៖ ក្លឹបស្ករគ្រាប់ Everton កាន់តែប្រកៀកក្នុងការយកបានលោក Carlo Ancelotti មកធ្វើជាអ្នកចាត់ការទូទៅថ្មី ដើម្បីជំនួសកៅអីលោក Marco Silva ដែលត្រូវបានបណ្តេញចេញ។

បុរសជនជាតិអ៊ីតាលី Ancelotti វ័យ ៦០ឆ្នាំ ត្រូវបានគេរំពឹងថា នឹងចុះកិច្ចសន្យារយៈពេលជាមួយក្លឹប Everton បន្ទាប់ពីការចរចាជាមួប្រធានក្លឹបនេះនឹងត្រូវបិទបញ្ចប់នៅសប្តាហ៍នេះក្នុងទីក្រុង London ប្រទេសអង់គ្លេស។

តែយ៉ាងណាក៏ដោយ លោក Duncan Ferguson ដែលធ្លាប់លេងឲ្យ Everton ចំនួន ២៧៤ប្រកួត និងស៊ុតបាន ៧៣គ្រាប់ផងនោះ នឹងកាន់តំណែងជាគ្រូបង្វឹកបណ្តោះអាសន្នដល់ចប់ចុងសប្តាហ៍នេះ ពោលគឺត្រូវដឹកនាំ Everton ប្រកួតទល់នឹង Arsenal នារាត្រីថ្ងៃសៅរ៍ ទី២១ ខែធ្នូនៅកីឡដ្ឋាន Goodison Park សិន។

គួររំលឹកផងថា ជាគ្រូបង្វឹកធ្លាប់ដឹកនាំក្លឹបធំៗជោគជ័យមួយចំនួនមានដូចជាឈ្នះ UEFA Champions League ៣ដងជាមួយ AC Milan និងចុងក្រោយជាមួយក្លឹបអេស្ប៉ាញ Real Madrid មុនពេលត្រូវបានក្លឹបអ៊ីតាលី Napoli បញ្ចប់តំណែង ក្រោយជួយក្រុមនេះឡើងដល់វគ្គ ១៦ក្រុមនៃពានអឺរ៉ុប តែធ្លាក់ទម្រង់លេងខ្លាំងនៅ Serie A នារដូវកាលថ្មីនេះ៕