(ក្រុងឡុងដ៍)៖ លោក Mikel Arteta បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៣ឆ្នាំកន្លះក្នុងការដឹកនាំក្លឹបកាំភ្លើងធំ Arsenal ដើម្បីជំនួបកៅអីលោក Unai Emery ដែលត្រូវបានបណ្តេញចេញកាលពីខែវិច្ឆិកា ឆ្នាំ២០១៩។

នេះជាការងារអ្នកចាត់ការទូទៅលើកដំបូងសម្រាប់បុរសសញ្ជាតិអេស្ប៉ាញ វ័យ ៣៧ឆ្នាំ Arteta ក្រោយពេលធ្វើជាគ្រូជំនួសរបស់លោក Pep Guardiola ក្នុងក្លឹប Manchester City ក្រោយពេលចូលនិវត្តន៍ពីកីឡាករអាជីពកាលឆ្នាំ២០១៦ កន្លងទៅ។

គួរបញ្ជាក់ផងថា Arteta ក៏ធ្លាប់ជាកីឡាកររបស់ក្លឹបកាំភ្លើង Arsenal ផងដែរ ដោយបានរួមចំណែកឈ្នះពាន FA Cup បាន ២ដង ក្នុងចំណោមរយៈពេល ៥ឆ្នាំលេងនៅកីឡដ្ឋាន Emirates ក្រោមការបង្វឹកដោយលោក Arsene Wenger មុនប្រកាសចូលនិវត្តន៍ពីបាល់ទាត់ជាផ្លូវការក្នុងឆ្នាំ២០១៦ ទៅធ្វើជាគ្រូជំនួយរបស់លោក Pep។

បច្ចុប្បន្ន Arsenal បានកំពុងឈរនៅលេខរៀងទី១០ ក្នុងតារាងពិន្ទុ Premier League ជាបណ្តោះអាសន្ន ដោយទើបរកបានតែ ២២ពិន្ទុប៉ុណ្ណោះ ក្នុងចំណោម ១៧ប្រកួតរដូវកាលនេះ ហើយវាក៏ជាលើកទី១ ផងដែរសម្រាប់ក្រុមយក្សអង់គ្លេសនេះដែលឃ្លាតឆ្ងាយពីតំណែង Top-4 គិតចាប់តាំងពីឆ្នាំ១៩៩៦មក៕