(បរទេស)៖ អ្នកជំនាញសិក្សាស្រាវជ្រាវទាក់ទងអំពីផ្នែកសត្វព្រៃនាពេលថ្មីៗនេះ បានជួបប្រទះការរុករកឃើញជាមួយនឹងសាកសពដាយណូស័រថ្មីចំនួនពីរប្រភេទ ដែលបានធ្វើដំណើរនៅឯតំបន់អុីអាយកាឡាហ្វាត ភាគខាងត្បូងនៃប្រទេសអាហ្សង់ទីន កាលពីប្រមាណជា ៧០លានឆ្នាំមុន។ នេះបើយោង​តាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ដែលបានចុះផ្សាយកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ។

អ្នកជំនាញសិក្សាស្រាវជ្រាវខាងផ្នែកវិទ្យាសាស្រ្តលោក ហ្វឺណេនដូ ណូវ៉ាស ក៏បានអះអាងបន្ថែមទាក់ទងនឹងប្រភេទពូជសត្វដាយណូស័រ Nullotitan ដែលស្ថិតក្រោមការរុករកឃើញរបស់លោកកាលពីពេលថ្មីនេះថា ជា «ប្រភេទពូជសត្វដាយណូស័រដែលកម្រនឹងរកបាន ជាសម្បិត្តិដ៏អស្ចារ្យ និងចុងក្រោយបំផុត ដែលពុំមានវត្តមានទៀតឡើយនៅលើភពផែនដីនេះ»