(ភ្នំពេញ)៖ ទស្សនិកជនដែលនិយមតាមដានបណ្តាញសង្គម ប្រាកដជាស្គាល់តារាសម្តែងពន្លកថ្មី Stella ច្បាស់ហើយ ព្រោះកញ្ញាកំពុង ទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន ក្រោយបង្ហាញវត្តមានញឹកញាប់ក្នុងការថតស្ពតពាណិជ្ជកម្មនានា ជាពិសេសគឺតាមរយៈវីដេអូ Vlong របស់ Youtuber ហេង វិសាល តែម្តង។ យ៉ាងណាមិញ ពេលនេះកញ្ញា និងលោក ហេង វិសាល បានចាប់ដៃគ្នាសម្តែង MV ថ្មីមួយបទក្រោមចំណងជើងថា «មនុស្សអរូប» កំពុងទទួលបានការគាំទ្រច្រើន ព្រោះតារាប្រុសស្រីទាំងពីរលេងជាមួយគ្នាពិតជាសាកសមមែនទែន។

ពិតណាស់ តារាស្រីកូនកាត់អាល្លឺម៉ងរូបនេះហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំង ក្នុងបណ្តាញសង្គមនា ព្រោះក្រៅពីសមត្ថភាព និងទេពកោសល្យក្នុងការសម្តែងហើយនោះ ងាកមករូបសម្រស់វិញ គឺស្រស់ស្អាតខ្លាំងតែម្តង។ Stella ក្លាយជាទីចាប់អារម្មណ៍របស់មនុស្សជា​ច្រើន ​មិនថា​ជាស្រីឬជាមនុស្សប្រុសឡើយ សុទ្ធសឹងតែពោលពាក្យសរសើរពីរូបនាងគ្រប់គ្នា រហូតមានផេកជាច្រើនយករូបនាងទៅបង្ហោះចែកចាយជាបន្តបន្ទាប់ ស្ទើរតែពេញហ្វេសប៊ុកតែម្តង។

យ៉ាងណាមិញ ងាកមកការសម្តែង MV ចម្រៀងថ្មីក្រោមចំណងជើងចាស់ «មនុស្សអរូប» នេះវិញ កញ្ញា និង លោក ហេង វិសាល បានរួមគ្នាសម្តែងយ៉ាងសម រួមជាមួយនឹងចរិកពិតរបស់អ្នកទាំងពីរចូលគ្នាផងនោះ កាន់តែធ្វើឲ្យទស្សនិកជន ដែលបានទស្សនា MV ចម្រៀងនេះហើយ រីករាយសប្បាយចិត្តក្នុងការទស្សនា ជាមួយនឹងសាច់រឿងស្នេហាបែបយុវវ័យរបស់ពួកគេក្នុងចម្រៀង។

តោះ ចង់ដឹងថាតារាវ័យក្មេងទាំងពីរសម្តែងសមយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖