(ក្រុងឡុងដ៍)៖ ក្លឹបបាល់ទាត់នៃចក្រភពអង់គ្លេស Everton នៅពេលថ្មីៗនេះ​ បានតែតាំងលោក Carlo Ancelotti ជាអ្នកចាត់ការទូទៅថ្មីនៃក្លឹបបន្ទាប់ពីបានបណ្តេញលោក Marco Silva ចេញពីតំណែង ហើយ Ancelotti និងមានកិច្ចសន្យាក្នុងរយៈពេល ៤ឆ្នាំកន្លះដែលស្ថិតក្នុងលីគកំពូល Premier League នាកីឡដ្ឋាន Goodison Park។

សម្រាប់អ្នកចាត់ការទូទៅថ្មីលោក Ancelotti វ័យ ៦០ឆ្នាំរូបបាននិងត្រូវដឹកនាំក្រុមលើកដំពូងជួនជាមួយក្រុម Burnley នៃសប្តាហ៍ទី ១៩ ជើងទី ១ នៃលីគ Premier League ខណៈបុរសសញ្ជាតិអ៊ីតាលី ដែលធ្លាប់ឈ្នះពាន UCL ៣សម័យកាលក៏បានដាក់ក្តីសង្ឃឹមដឹកក្រុមនេះឈានទៅរកការប្រជែងពាន Champions League និង Europa League នៅរដូវកាលខាងមុខ គ្រាដែលលោកក៏ធ្លាប់ជួយក្រុមតោខៀវ Chelsea លើកពាន Premier League ១ដងកាលឆ្នាំ២០១០។

ហើយគិតត្រឹមសប្តាហ៍ទី ១៨នេះក្រុម Everton បានឈរត្រឹមលេខរៀងទី ១៥នៃតារាងពិន្ទុដោយមាន ១៩ពិន្ទុបន្ទាប់ពីប្រកួតស្មើជាមួយក្រុម Arsenal ០-០ ដែលស្ថតិក្រោយការដឹកនាំដោយលោក Duncan Ferguson ដែលជាគ្រូបណ្តោះអាសន្ន៕