(ភ្នំពេញ)៖ បើនិយាយពីឈ្មោះរបស់ តារាចម្រៀងប្រុសរូបរាងសង្ហា លោក ថេណា គឺត្រូវបានទស្សនិកជនជាច្រើនស្គាល់ និងគាំទ្រ ព្រោះលោកជាតារាចម្រៀង Original Song មួយរូប ដែលតែងតែនិពន្ធនូវបទចម្រៀងថ្មីៗដោយផ្ទាល់ ហើយបទនីមួយៗ សុទ្ធតែទទួលបាននូវការ គាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិកជន។ ជាក់ស្តែង ចុងខែធ្នូនេះ លោកបានបញ្ចេញនូវចម្រៀងថ្មីមួយបទទៀតហើយ សម្រាប់កាដូបុណ្យណូអែល ក្រោមចំណងជើងថា «សង្សារបងច្រើន» កំពុងតែឆក់បានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីទស្សនិកជន ពិសេសអ្នកមានស្នេហាច្រើនក្នុងពេលតែមួយ។

មិនឲ្យទស្សនិកជនរងចាំយូរឡើយ ថេណា បានត្រឡប់មកពញាក់អារម្មណ៍ហ្វេនៗម្តងទៀត ជាមួយនឹង​បទថ្មី «សង្សារបងច្រើន» បង្កប់អ ត្ថន័យស៊ីជម្រៅចំបេះដូងយុវវ័យ ពិសេសចំពោះ​បុរសៗ ដែលកំពុងមានសង្សាច្រើនតែម្តង។ ក្នុងចម្រៀងនេះ Tena ច្រៀងរៀបរាប់ពី​មនុស្សប្រុស ដែលមាន​សង្សារ​ច្រើនគ្រប់​ប្រភេទ ថែមទាំង​ខិលខូច តែនៅមាន​មនុស្សស្រី​តែ​ម្នាក់ ​ដែលអាចកែប្រែបុរស​ខិលខូចរបស់ខ្លួនបានដោយប្រែក្លាយជា​មនុស្សប្រុសស្មោះ​ត្រង់​វិញបាន។

ចង់ដឹងកាន់តែច្បាស់ថា បទ«សង្សារបងច្រើន» របស់ថេណា ពីរោះ និងមានអត្ថន័យជ្រាលជ្រៅយ៉ាងណានោះ សូមរីករាយសណ្ដាប់នូវបទចម្រៀងនេះ ទាំងអស់គ្នា៖