(ចិន)៖ វិចិត្រករជនជាតិចិនមួយរូបដែលមានឯកទេស និងទេពកោសល្យគួរឲ្យកោតសរសើរ នោះគឺលោក យីហាវ ដែលរាល់ស្នាដៃទាំងឡាយរបស់លោកធ្លាប់ដាក់តាំងបង្ហាញឡើង គឺសុទ្ធសឹងតែជាសមត្ថភាពច្នៃប្រឌិត ដែលមានពីកំណើតរបស់លោក។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ដែលបានចុះផ្សាយកន្លងទៅថ្មីៗ។

នេះបើយោងតាមរយៈសកម្មភាពខ្សែវីដេអូ ដែលផ្ដិតនាំមកនូវទិដ្ឋភាពដោយផ្ទាល់ ដែលស្ថិតឡើងនៅឯទីក្រុងហ្សិនជិន នៃខេត្តក្វាងដុង បានបង្ហាញឲ្យឃើញអំពីផ្ទាំងទស្សនីយភាពនៃការគូរគំនូរបំផុសរូបសត្វ និងទេសភាពផ្សេងៗជាច្រើន ក៏ដូចជាបច្ចេកទេសក្នុងការប្រើប្រាស់ជក់ ការរំលេចពណ៌ទៅលើផ្ទាំងក្រណាត់នីមួយៗ ដែលជានិច្ចជាកាលលោកប្រើប្រាស់ថេរវេលា អំឡុងរយៈពេលពីរម៉ោង ដើម្បីបញ្ចប់ស្នាដៃទាំងនោះ៕