(ភ្នំពេញ)៖ អ្នកលេងបណ្តាញសង្គម បានធ្វើការចែករំលែកយ៉ាងព្រោងព្រាត នូវរូបភាពជាច្រើនសន្លឹក អមជាមួយនឹងការតុបតែលម្អយ៉ាងទាក់ទាញ នូវសម្រស់នាពេលរាត្រីនៃទឹកដីខេត្តសៀមរាប។

ជាការកត់សម្គាល់ ហាក់ស្អាតប្លែកពីឆ្នាំមុនៗ សម្រាប់បុណ្យឆ្លងឆ្នាំសាលកក្នុងឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តសៀមរាប បានធ្វើការរៀបចំ តុបតែង សោភ័ណភាពនៅតាមដងផ្លូវ ក្នុងក្រុងសៀមរាប និងនៅតាមដងស្ទឹង ជាមួយភ្លើងអំពូលចំរុះពណ៌ រំលេចនឹងភាពទាក់ទាញយ៉ាងខ្លាំង សម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ទៅលេងកំសាន្ត។

ជាក់ស្តែង យោងតាមរដ្ឋបាលខេត្តសៀមរាប បានបង្ហោះរូបភាពជាច្រើនសន្លឹក ភ្ជាប់ជាមួយសារយ៉ាងដូច្នេះថា «ខេត្តសៀមរាបបានរៀបចំ​ តុបតែង​ និងកែលម្អសោភ័ណភាពក្រុង ដើម្បីអបអរសាទរឆ្លងឆ្នាំសកល២០១៩​-២០២០​។

ដេីម្បីអបអរសាទរក្នុងឱកាសឆ្លងឆ្នាំសកល២០១៩-២០២០​ នាពេលខាងមុខនេះ​ ខេត្តសៀមរាបបាន និងកំពុងរៀបចំ​ តុបតែង​ និងកែលម្អសោភ័ណភាពក្រុង​ ដេីម្បីទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ។ សូមបងប្អូនចូលរួមទស្សនា​ និងចូលរួមរាប់ថយក្រោយឆ្លងឆ្នាំទាំងអស់គ្នានៅខេត្តសៀមរាបនាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប។

សូមទស្សនារូបភាពខាងក្រោម៖