(ក្រុងឡុងដ៍)៖ ថ្នាក់ដឹកនាំនៃក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានដាក់ពាក្យប្តឹងជំទាស់ជុំវិញការពិន័យកាតក្រហមកីឡាករ Son Heung-min ក្នុងជំនួបដែល Spurs ចាញ់តោខៀវ Chelsea ២-០ នៅ Premier League កាលសប្តាហ៍មុន។

នេះក៏ជាលើកទី២ ផងដែរ ដែលកីឡាករពាក់លេខ៧ Son ទទួលបានកាតក្រហមនារដូវកាលនេះ បន្ទាប់ពីទទួលបានកាតក្រហមដំបូងក្នុងជំនួបដែល Spurs ប៉ះក្រុមស្ករគ្រាប់ Everton។

កីឡាករប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង Son ត្រូវបានពិន័យកាតក្រហមនៅវគ្គទី២ នៅពេលប៉ះទង្គិចជាមួយខ្សែការពារ Antonio Rudiger ក្រោយឆែកប្រព័ន្ធជំនួយការអាជ្ញាកណ្តាល (VAR) និងអាចខកខាន ១ប្រកួតផងដែរពេល Spurs ប៉ះក្រុមភ្ញៀវ Brighton នៅ Premier League ខានស្អែកនេះក្នុងថ្ងៃ Boxing Day៕