(មេនឆេស្ទើ)៖ ក្រុមខ្លាំងនៃចក្រភពអង់គ្លេសដែលមានរហស្សនាមថា «មេឃខៀវ» បានក្លាយជាក្រុមមួយដែលឈ្នះពានបាល់ទាត់ក្របខណ្ឌលីគអង់គ្លេសចំនួន ១០ដងផ្សេងគ្នាចាប់តាំងពីឆ្នាំ២០១០ មកដល់ឆ្នាំ២០១៩ ក្នុងនោះ Manchester City ឈ្នះពាន ៣ផ្សេងគ្នា ក្នុង ១រដូវកាលឆ្នាំ២០១៨-២០១៩។

Man City ជាក្រុមមួយដែលឈ្នះពានបាល់ទាត់ ១០ក្របខណ្ឌផ្សេងគ្នាគិតត្រឹមតែរយៈពេល ៩ឆ្នាំចុងក្រោយនេះ រួមមានពានរង្វាន់លីគកំពូល Premier League ៤លើក ពាន FA Cup ២ដង និងពាន League Cup ៤លើក ខណៈក្រុមដែលស្ថិតនៅក្នុងទីក្រុង Manchester ជាមួយគ្នាគឺ Manchester United ឈ្នះបានតែ ៥លើកប៉ណ្ណោះ។

ក្នុងនោះដែរ លោក Pep Guardiola ក៏បានជួយ Man City ឈ្នះពានលីគកំពូល Premier League ២រដូវកាលជាប់គ្នាផងដែរក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៩ និងពានរង្វាន់ ៣ក្នុង ១ដូវកាលរួមមាន PL, FA Cup និង League Cup៕