(ចិន)៖ សត្វក្ងានប្រមាណជាង ៦០០ក្បាល ត្រូវបានប្រទះឃើញ ភៀសខ្លួនប្រមូលផ្ដុំគ្នាមករស់នៅឯទីតាំងឧទ្យានកម្សាន្ត វ៉េដលេន នៅក្នុងទន្លេម៉ាណាស៊ី ដែលត្រូវគេស្គាល់ថា ជាតំបន់ស្វយ័តមានឈ្មោះ ស៊ីនជាំង អ៊ុយហ្គូ ស្ថិតនៅភូមិភាគពាយ័ព្យនៃប្រទេសចិន។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ដែលបានចុះផ្សាយកាលពីពាក់កណ្តាល ខែធ្នូ ឆ្នាំ២០១៩។

ការធ្លាក់ចុះសីតុណ្ហភាពពីមួយថ្ងៃទៅមួយថ្ងៃ ជាបុព្វហេតុបង្ករនូវវិបត្តិក្នុងការស្វែងរកអាហាររបស់សត្វក្ងាន បានធ្វើអោយពួកវាភៀសខ្លួនអស់ទាំងទៅរកទីតាំងជំរកថ្មី ប៉ុន្តែស្ថិតក្រោមការមើលថែទាំពីក្រុមភ្នាក់ងារនៃឧស្យាននោះផ្ទាល់តែម្ដង សត្វក្ងានទាំងអស់ នាអំឡុងពេលនេះសុទ្ធសឹងតែអាចទទួលទានចំណីបានដូចសព្វមួយដង ដោយការប្រើប្រាស់ពោតជំនួសអាហារប្រចាំថ្ងៃរបស់វាវិញ។ ស្របពេលជាមួយគ្នានេះដែរ ចំណីប្រចាំថ្ងៃក៏ត្រូវបានគេបន្តឲ្យដឹងថាមានការកើនឡើងពី ៣០០គីឡូក្រាមក្នុងអំឡុងឆ្នាំ២០១៨ រហូតដល់ជាង ៤០០គីឡូក្រាមក្នុងមួយថ្ងៃនាឆ្នាំ២០១៩នេះ។

ដោយរាប់ចាប់តាំងពីខែធ្នូ ឆ្នាំ ២០១០មកម៉្លេះ ឧទ្យាននេះបានទទួលរងនូវការវាយប្រហារពីកត្តាអាកាសធាតុការប្រែប្រួលបាតុភូត ការចុះអ័ព្ទនិងការធ្លាក់ព្រិលជាប្រចាំ ពោលផ្ទៃដីស្ទើរតែ ៩០% ត្រូវបានគ្របដណ្ដប់ដោយផ្ទាំងទឹកកក បូករួមនឹងកម្រិយតម្ហយសីតុណ្ហភាពធ្លាក់រហូតដល់ -១៨ អង្សាសេឯណោះ៕