(បរទេស)៖ ទីកន្លែងមួយមានឈ្មោះថា «dining mecca James Beard House» ស្ថិតក្នុងទីក្រុង New York បាននឹងកំពុងនាំមនុស្ស​ទៅទទួលយកនូវបទពិសោធន៍ថ្មីជាមួយនឹងសិល្បៈ ការជួបជុំ និងបរិភោគអាហារបែបនិមិ្មត។ សកម្មភាពបែបនេះនឹងបើកដំណើរការរហូតដល់ចុងខែធ្នូនេះ។ នេះបើយោង​តាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។

Aerobanquets RMX គឺជាការរួមបញ្ចូលគ្នានូវសកម្មភាពនៃការបរិភោគអាហារ និងទម្រង់សិល្បៈនានា ប្រៀបបាននឹងសកម្មភាពពិតៗ ដែលនេះជាបទពិសោធន៍ថ្មីមួយផងដែរ។ វាគឺជាគំនិតរបស់វិចិត្រករជនជាតិអ៊ីតាលីម្នាក់ ឈ្មោះថា «Mattia Casalegno»។

តាមរយៈវីដេអូនេះ លោកអ្នកបានឃើញឧបករណ៍ ដែលគេបំពាក់នៅលើក្បាល វានឹងធ្វើឲ្យមនុស្សដែលពាក់វា រីករាយជាមួយអាហារពេលល្ងាចចំនួន ៧ប្រភេទផ្សេងគ្នា។ ការបរិភោគអាហារតាមរយៈពាក្យ VR មានតម្លៃ 125$ ក្នុងម្នាក់ សម្រាប់ការទទួលយកបទពិសោធន៍មានរយៈពេលយូរ៕