(ចិន)៖ ព្រិលបានធ្លាក់នៅឯទីក្រុង ចាងយា ភូមិភាគពាយព្យនៃប្រទេសចិន ដែលជាតំបន់ចិញ្ចឹមសត្វសេះមួយកន្លែងដ៏ចំណាស់ជាងគេ ដែលមានអាយុកាលកាលរាប់ពាន់ឆ្នាំ ផ្លាស់ប្ដូរទៅជាផ្ទាំងទស្សនីយភាព ដែលបង្ហាញឲ្យឃើញពីសម្រស់ទេសភាពធម្មជាតិដ៏ស្រស់ស្អាតមួយទៅវិញ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ដែលបានចុះផ្សាយកាលពីថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៩។

កសិដ្ឋានយោធាសាន់ដេនមានទីតាំងស្ថិតនៅចំណុចកណ្តាលច្រករបៀងហេស៊ី វាជាចំណែកផ្លូវដ៏សំខាន់មួយសម្រាប់ការធ្វើដំណើរ រួមទាំងជាទីតាំងកសិដ្ឋានចិញ្ចឹមសេះ ដែលមានវ័យចំណាស់ និងធំជាងគេបំផុតនៅក្នុងលោក រាប់ចាប់តាំងពីកំណើតរជ្ជកាលរាជវង្សហាន ភូមិភាគខាងលិចមកម៉្លេះ។ ការធ្លាក់ព្រិលនេះទៀតសោតក៏​បានបំផុសឲ្យឃើញនូវសម្រស់ដ៏ស្រស់ត្រកាល នៃស្រទាប់ស្នូលនីមួយៗ ដែលបានគ្របដណ្ដប់ពាសពេញផ្ទៃជ្រលងភ្នំ ឈីលាន បង្ករឲ្យមានបរិយាកាសអំណោយផលមួយកម្រិតទៀត ទៅដល់ពពួកហ្វូងសត្វសេះដែលមានជម្រកនៅទីនោះ។