(ក្រុងឡុងដ៍)៖ កីឡាករជើងស៊ុត Jamie Vardy មានជំនឿចិត្តថា ក្រុមកញ្ជ្រោងខៀវ Leicester City អាចធ្វើបានល្អវិញ ពេលប៉ះគូប្រជែងចាស់ដែលពួកគេធ្លាប់ចាញ់ត្រឹម ២-១ កាលពីជើងទី១ នៅលីគកំពូលអង់គ្លេស Premier League។

កីឡាករសញ្ជាតិអង់គ្លេស Vardy បានថ្លែងប្រាប់ Fourfourtwo ថា «ខ្ញុំគិតថា ពួកភាពជឿជាក់ ពោរពេញដោយសមត្ថភាព ដើម្បីបង្ហាញថា ពួកយើងនៅតែជាគូប្រជែងពាន PL ជាមួយ Liverpool ដដែល»

យ៉ាងណាក៏ដោយ កីឡាករដែលរកគ្រាប់ស៊ុតបាន ១៧គ្រាប់នៅ Premier League ច្រើនជាងគេបណ្តោះអាសន្ននារដូវកាលឆ្នាំ២០១៩-២០២០ ក៏បានទទួលស្គាល់ថា គំលាតដាច់ ១០ពិន្ទុពីក្រុមកំពូលហង្សក្រហមពី ៣៩ពិន្ទុដល់ ៤៩ពិន្ទុ វាពិតជាមានការលំបាកខ្លាំង ដ្បិត Leicester City ខាតអស់ ៣ពិន្ទុ ពេលត្រូវបានក្រុមម្ចាស់ផ្ទះ Manchester City វាយបកយកឈ្នះ ៣-១ នៅកីឡដ្ឋាន Etihad កាលពីសប្តាហ៍មុន ដែលជាការបរាជ័យលើកទី២ ផងដែរ ក្រោមការបង្វឹករបស់លោក Branden Rodgers។

ក្រុមកញ្ជៀងខៀវ Leicester City ខកខានលើកពាន Premier League ៣ឆ្នាំមកហើយ ក្រោយពេលឈ្នះលើកដំបូងកាលឆ្នាំ២០១៦ ជាឆ្នាំដែលពួកគេបានឡើងមកលេងក្នុងលីគកំពូលអង់គ្លេសដំបូងផងដែរ៕