(លីវើភូល)៖ ជំនួបខ្លាំងប៉ះខ្លាំងរវាងក្រុមកំពូលតារាង Liverpool និងត្រូវទៅជួបក្រុមម្ចាស់ផ្ទះ Leicester City ដណ្តើម ៣ពិន្ទុក្នុងសប្តាហ៍ទី១៩ បញ្ចប់ជើងទី១ ខណៈកីឡាករខ្សែបម្រើ Alex Oxlade-Chamberlain អវត្តមានដោយសាររងរបួសត្រង់ជើងខាងស្តាំ គ្រាដែលការស្វែងរកពិន្ទុបន្ថែមនេះនឹងធ្វើឡើងនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ដែលជំនួបនេះធ្វើឡើងនាកីឡដ្ឋាន King Power។

ការប្រកួតរវាងក្រុមឈរលេខ១ មាន ៤៩ពិន្ទុ និងលេខ ២មាន ៣៩ពិន្ទុនៃកំពូលតារាង Premier League 2019-2020 របស់លីគអង់គ្លេស ក្រុមលោក Jurgen Klopp នឹងត្រូវអវត្តមានខ្សែបម្រើឆ្នើម Chamberlain ដោយរូបគេរងរបួសជើងស្តាំ កាលពីប្រជែងដណ្តើមពាន FIFA Club World Cup 2019 នៅកាតា ខណៈក្រុមនេះមានកីឡាករសំខាន់ ៤រូបផ្សេងទៀតដែលអវត្តមាន។

សម្រាប់គូប្រកួតនាសប្តាហ៍ទី១៩ នេះមានចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែធ្នូដែលមាន ១០ប្រកួតរួមមាន៖
ការប្រកួតនាថ្ងៃទី២៦ មាន ៧ប្រកួតក្នុងនោះមាន
១៖ Tottenham Hotspur Vs Brighton
២៖ Aston Villa Vs Norwich City
៣៖ AFC Bournemouth Vs Arsenal
៤៖ Chelsea Vs Southampton
៥៖ Crystal Palace Vs West Ham United
៦៖ Everton Vs Burnley
៧៖ Sheffield United Vs Watford
នៅថ្ងៃទី២៧ ខែដដែលមាន ២ប្រកួតដែលមានក្រុម
១៖ Manchester United Vs Newcastle United
២៖ Leicester City Vs Liverpool។
១ប្រកួតចុងក្រោយ គឺជាការជួបគ្នារវាងក្រុម Wolverhampton ជួបក្រុម Manchester City នៅថ្ងៃទី២៨ ខែដដែល៕