(ចិន)៖ សត្វជាច្រើនដែលរស់នៅតាមតំបន់ភ្នំរបស់ឧទ្យានជាតិ ស៊ិនណុងជែ នៃខេត្ត ហូប៉ៃ ភូមិភាគកណ្តាលនៃប្រទេសចិន ត្រូវបានគេប្រទះឃើញមានការរីករាយនឹងការលេងកម្សាន្តសប្បាយយ៉ាងខ្ញៀវខ្ញា អមជាមួយនឹងទេសភាពនារដូវកាលធ្លាក់ព្រិលនេះ ដែលបង្កើតជាចំណីចក្ខុគួរឱ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងនៅទូទាំងតំបន់។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ដែលបានចុះផ្សាយកាលពីថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅ។

សកម្មភាពសព្វសត្វម្រឹគីម្រឹគាទាំងឡាយក៏ដូចជាផ្ទាំងទស្សនីយភាពដ៏ស្រស់សោភាអស់ទាំងនេះ បានទាក់ទាញចំនួនភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ មានវត្តមានចូលរួមកម្សាន្តនារដូវរងានេះផងដែរ៕