(ភ្នំពេញ)៖ ជុំវិញនឹងការចូលរួមរបស់កីឡាកររូបនេះ គ្រូបង្វឹក ស៊ុំ វណ្ណា បានបង្ហាញការយល់ឃើញមួយចំនួនយ៉ាងដូច្នេះថា «Nieto គាត់បានមកចូលរួមជាមួយយើងតាមរយៈភ្នាក់ងាររបស់គាត់ ហើយគាត់បានមកធ្វើតេស្តជាមួយពួកយើងរយៈពេលជាង ២សប្តាហ៍មកហើយ។ ខ្ញុំបានមើលឃើញថា ឆ្លងកាត់ការប្រកួតមិត្តភាព ២លើកកន្លងមក គាត់លេងមានភាពស៊ីចង្វាក់គ្នាជាមួយក្មេងៗរបស់យើងច្រើន ទាំងក្នុងនៅការប្រាស្រ័យទាក់ទងគ្នាក្រៅទីលានក្តី»

គួរដឹងផងដែរថា Andrés Nieto ជាកីឡាករជនជាតិកូឡុំប៊ីទី១ ដែលមកចូលរួមលេងក្នុងលីគកំពូលកម្ពុជា ដោយសង្ឃឹមថា វត្តមានរបស់គេនឹងជួយក្រុមបាល់ទាត់ភ្នំពេញក្រោន ឲ្យទទួលបានលទ្ធផលល្អក្នុងការប្រកួតប្រជែងនាពេលខាងមុខ។

លោកបានបញ្ជាក់ថា Nieto នឹងឆាប់សម្របខ្លួនជាមួយអាកាសធាតុ ចំណីអាហារ ក៏ដូចជាការលេងជាមួយក្រុមបានឆាប់រហ័សមុនរដូវកាលថ្មីចាប់ផ្តើម។ ដោយរំពឹងថា គាត់គឺជាកីឡាករដែលឆ្នើមមួយរូប ជួយឲ្យទទួលបានជោគជ័យក្នុងការប្រកួតនីមួយៗក្នុងលីគនាឆ្នាំ២០២០ និងពានសម្តេចខាងមុខនេះ៕