(ក្រុងឡុងដ៍)៖ លោក Carlo Ancelotti រកបាន ៣ពិន្ទុពីការដឹកនាំក្លឹបថ្មី Everton ក្នុងថ្ងៃដំបូងទៅលើគូប្រជែង Burnley ក្នុងលទ្ធផល ១-០ នារាត្រីថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅកីឡដ្ឋាន Goodison Park ក្នុងសប្តាហ៍ទី១៩ ជើងទី១នៃ Premier League រដូវកាលឆ្នាំ២០១៩-២០២០។

៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យក្រុមរបស់លោក Ancelotti ដែលចូលដឹកនាំ Everton ជំនួសកៅអីលោក Marco Silva ដែលត្រូវបានបណ្តេញចេញនោះ វិលមកកាន់លេខរៀងទី១៣ ក្នុងតារាង Premier League ជាបណ្តោះអាសន្នវិញក្នុងថ្ងៃ Boxing Day ក្នុងការវិលមកកាន់ទឹកដីអង់គ្លេសវិញ ក្រោយចាកចេញកាលពីឆ្នាំ២០១០ នៃក្លឹបតោខៀវ Chelsea ជាមួយនឹងការឈ្នះពាន Premier League បានម្តង និងពាន FA Cup បាន ២ដងផងដែរ។

Everton ត្រូវរង់ចាំដល់នាទីទី៨០ ទើបរកបានគ្រាប់ជ័យជម្នះពីការស៊ុតបញ្ចូលទីរបស់កីឡាករ Calvert-Lewis ក្នុងខណៈក្រុមភ្ញៀវ Burnley លេងជាលក្ខណៈទម្រង់បិទតាំងពីដើមតង់៕