(ចិន)៖ ការនេសាទត្រីនារដូវរងានេះបានចាប់ផ្តើមឡើងហើយនៅឯបឹង ឆាហ្គន ក្នុងខេត្ត ជីលីន ភាគខាងជើងឆៀង ខាងកើតប្រទេសចិន។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ដែលបានចុះផ្សាយកាលពីថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅ។

អ្នកនេសាទត្រីមួយចំនួនដែលជាជនជាតិកូឡុំប៊ី ពួកគេតែងជ្រើសរើសប្រើប្រាស់បច្ចេកទេសបុរាណយកមកអនុវត្ត សម្រាប់នេសាទពពួកហ្វូងត្រីទឹកកកទាំងអស់នោះ។ ទន្ទឹមនឹងនេះ ការជ្រើសរើសយុទ្ធវិធីនេសាទបែបប្រពៃណីនេះឡើងមក ក្រៅពីអាចចូលរួមចំណែករក្សាកេរដំណែលវប្បធម៌ប្រទេសជាតិហើយ វាក៏ជាដំណោះស្រាយជីវភាពដ៏ចម្បងដែលអាចឲ្យប្រជាជនពឹងផ្អែកលើបាន៕