(ចិន)៖ កូនសត្វភេនឃ្វីនចំនួនពីរក្បាល បានញាស់ឡើងនៅក្នុងអាងទឹកកន្លែងចិញ្ចឹមត្រី វាក៏ជាប្រភេទពូជសត្វដំបូងគេបង្អស់ ដែលត្រូវបានគេជ្រើសបង្កាត់ឡើងដោយប្រើប្រាស់វិធីសាស្រ្តតាមបែបសិប្បនិម្មិត។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ដែលបានចុះផ្សាយកាលពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅ។

អ្នកជំនាញបង្កាត់ពូជសត្វបានថ្លែងឲ្យដឹងថា សត្វភេនឃ្វីនទាំងពីរក្បាលផ្តើមបង្កើតសំបុកដំបូងនៅខែកញ្ញាមុន នឹងធ្វើការញាស់លេចរូបរាងកូនសត្វភេនឃ្វីនផ្សេងទៀតនាពាក់កណ្តាលខែវិច្ឆិកានេះ។ ជាទូទៅ ប្រភេទពូជសត្វ ភេនឃ្វីនហ្គីនឌូនេះ ត្រូវប្រើប្រាស់រយៈពេលប្រមាណ ៣៥ថ្ងៃក្នុងការញាស់។ ឆ្លៀតឱកាសនេះ ដើម្បីអនុវត្តវិធីសាស្រ្តតាមបែបទំនើបនេះឲ្យទទួលបានភាពជោគជ័យ អ្នកជំនាញបង្កាត់ពូជ បានផ្លាស់ប្ដូរទីលំនៅទីតាំងសំបុកកន្លែងភ្ញាស់ថ្មី នៃសត្វភេនឃ្វីននោះ ដែលនឹងត្រូវផ្ទុកក្នុងប្រអប់ភ្ញាស់សិប្បនិម្មិតវិញ៕