(ក្រុងឡុងដ៍)៖ លោក David Moyes ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីនៃក្លឹបញញួរធំ West Ham United ជាលើកទី២ ក្រោមកិច្ចសន្យារយៈពេល ១៨ខែ។

បុរសសញ្ជាតិស្កុតឡេន វ័យ ៥៥ឆ្នាំខាងលើនេះធ្លាប់បានដឹកនាំ West Ham ៣១ប្រកួត ជាមួយនឹងលទ្ធផលឈ្នះ ៩ដង ស្មើដងកាលពីដឹកនាំលើកដំបូងរបស់លោកក្នុងក្លឹបសមាជិក Premier League មួយនេះ។

អតីតគ្រូបង្វឹកនៃក្លឹប Everton និង Manchester United ផងនោះ ត្រូវបានតែងតាំងដឹកនាំ West Ham ដើម្បីជំនួបកៅអីគ្រូបង្វឹក Manuel Pellegrini ដែលត្រូវបានបណ្តេញចេញកាលពីសប្តាហ៍មុន ក្រោយដឹកនាំប្រកួតចាញ់ក្រុម Leicester City ២-១ ក្នុងដីដែលធ្វើឲ្យក្រុមមួយនេះធ្លាក់ដល់ក្បែរបាតតារាង នៅក្រៅតំបន់កាត់ចោលតែ ១ពិន្ទុប៉ុណ្ណោះគិតត្រឹមសប្តាហ៍ទី២០ ជើងទី២នេះ។

១ប្រកួតដំបូងរបស់ David Moyes គឺត្រូវដឹកនាំ West Ham United ប្រកួតទល់នឹងក្រុមភ្ញៀវ Bournemouth ឆ្នាំថ្មីចុងសប្តាហ៍នេះ៕