(ភ្នំពេញ)៖ ជាមួយនឹងរង្វាន់​ មានតំលៃរហូតទៅដល់ ៣​៥០០០ដុល្លារ នេះគ្មានអ្វីដែលគួរឱ្យយើងគ្រប់គ្នាឆ្ងល់ថា ហេតុអ្វីបានជាយើងប្រកាសស្វែងរកបេក្ខភាព ក្នុងកម្មវិធីដំបូងគេបង្អស់ គឺ Cambodian Net Idol ដោយ Yes 018 តាមរយៈអុីនធឺណេតនោះទេ។ គោលបំណងចម្បង គឺដើម្បីពង្រឹកវិស័យមួយនេះ ឱ្យបានធំលំទូលាយបន្ថែមទៀត ហើយមិនត្រឹមតែប៉ណ្ណោះ គឺធ្វើឲ្យ Net Idols ឈានទៅដល់តម្រូវការទីផ្សារ នាពេលបច្ចុប្បន្ននេះ។

ក្រុមហ៊ុន Cake Experiential Cambodia និង ក្រុមហ៊ុន Yes 018 បានសហការគ្នាជាដៃគូ ដើម្បីផ្តល់នូវទម្រង់ប្រើប្រាស់មួយ​ ជួយអភិវឌ្ឍអ្នកដែលមានទេពកោសល្យ នៅក្នុងប្រទេសកម្ពុជា។ ​នេះគឺជាការជូនដំណឹង អំពីការពន្យាពេលសំរាប់ការចុះឈ្មោះ ចូលរួមនៃកម្មវិធី ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី ០៥ ខែមករាឆ្នាំ ២០២០ខាងមុខ​នេះ​។ ​ការបង្ហាញនូវសម្ថតភាពរបស់បេក្ខជននីមួយៗ ក៏កំពុងទន្ទឹងរង់ចាំ ឱកាសដើម្បីក្លាយជាម្ចាស់ជយលាភី បន្ទាប់នៃកម្មវិធី Cambodia’s Net Idol។

​លោក Andy Ong នាយកប្រតិបត្តិនៃក្រុមហ៊ុន Cake Experiential Cambodia បានថ្លែងថា «ចាប់តាំងពីការចាប់ផ្តើមដ៏ជោគជ័យ យើងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានការចូលរួម ព្រមទាំងទទួលបានភាពជាវិជ្ជមានជាច្រើន នៃកម្មវិធី Cambodian Net Idol នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដោយប្រកាន់ខ្ជាប់នូវចំណុចនេះ ហើយគោលដៅរបស់យើង គឺដើម្បីបង្កើតទម្រង់ប្រើប្រាស់មួយសសម្រាប់ Net Idols ដែលត្រូវបានជួយអភិវឌ្ឍន៍ និងបណ្តុះបណ្តាលជាមួយយើង។ យើងសូមប្រកាសជាផ្លូវការ នូវការពន្យាពេលនៃកាចុះឈ្មោះការប្រកួតកម្មវិធីនេះ គឺក្នុងគោលបំណងផ្តល់ឱកាសដល់អ្នកមានសមត្ថភាព ក្នុងការក្លាយជា Cambodia’s Net Idol បន្ទាប់»

កម្មវិធីផ្សាយលើកដំបូង និងធ្វើឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ផេក Yes 018 ហើយកម្មវិធី Net Idol និងបង្ហាញជូន Influncers ទាំងអស់១២រូប ក្នុងការប្រកួតប្រជែងគ្នា ដើម្បីឈ្នះប្រាក់រង្វាន់, កិច្ចសន្យា និងរង្វាន់ជាច្រើនក្នុងវគ្គនីមួយៗប្រចាំសប្តាហ៍។​ យើងសង្ឃឹមថា អ្នកទាំងអស់គ្នានិងដាក់ពាក្យចូលរួមកម្មវិធីនេះឲ្យបានមុនថ្ងៃទី០៥ ខែមករាឆ្នាំ២០២០។

ទាំងនេះ គឺជាវិធីដែលធ្វើឱ្យឈ្នោះរបស់លោកអ្នក មានភាពល្បីល្បាញក្នុងការក្លាយជាបេក្ខភាពម្នាក់ ក្នុងចំណោមបេក្ខភាពទាំង១០ រូបចុងក្រោយ នៃកម្មវិធី Cambodai Net Idol៖

*ទី១, Tag @CambodianNetIdol និង @Yes KH ក្នុងវីដេអូ១ នាទីលើហ្វេសប៊ុក!
*ទី២, សូមប្រាប់យើងនូវអ្វីគ្រប់យ៉ាង ដែលយើងត្រូវការដឹងអំពីអ្នក!
*ទី៣, បង្ហាញពីទេពកោសល្យនិងជំនាញរបស់អ្នក! សូមឱ្យយើងដឹងពីមូលហេតុអ្វីដែលអ្នកចង់ក្លាយជា Cambodian Net Idol បន្ទាប់!
*ទី៤, Hashtag #CambodianNetIdol នៅក្នុងការផុសរបស់អ្នក ហើយប្រាប់ឈ្មោះរបស់អ្នកដូចជា Instagram និង YouTube របស់អ្នកប្រសិនបើអ្នកមាន។

សូមចូលទៅកាន់​ទំព័រហ្វេសប៊ុក Cambodia Net Idol https://www.facebook.com/NetIdolKH/ សម្រាប់ព័ត៌មានបន្ថែម។ សូមផ្ញើវីឌេអូរបស់លោកអ្នកនៅថ្ងៃនេះ ដើម្បីកុំឲ្យបាត់បង់ឱកាស​ក្លាយជា Cambodia Net Idol បន្ទាប់៕