(ចិន)៖ វត្តមានប្រជាជនប្រមាណជាងមួយពាន់នាក់ បានចូលរួមសម្រាប់ទិវាព្រឹត្តិការណ៍ នៃការបាចសាចទឹកក្ដៅពាសពេញផ្ទៃអាកាស ដែលជាកម្មវីធីថ្មីប្លែកមិនធ្លាប់មានពីមុនមក នៅឯតំបន់ត្រជាក់ស្រុកហ៊ូចុង ខេត្តហីឡុងជាំង ភាគខាងជើងប្រទេសចិន។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ដែលបានចុះផ្សាយកាលពីចុងខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ។

យោងទៅតាមសេចក្ដីរាយការណ៌បានឲ្យដឹងថា ជានិច្ចជាកាលកម្រិតអប្បបរិមាស្ដីពីទីតាំងភូមិសាស្រ្តនៃតំបន់ត្រជាក់នោះ គឺស្ថិតនៅត្រឹម -៥៣.២អង្សាសេប៉ុណ្ណោះ ដែលជាតួរលេខពុំធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្រ្តនេះ៕