(បរទេស)៖ ក្រសួងទ្រទង់វិស័យទេសចរណ៍ព្រមទាំងកេរដំណែលវត្ថុបុរាណនានារបស់អេហ្ស៊ីប នាពេលថ្មីៗនេះបានធ្វើការរៀបចំប្រារព្ធឡើងជាមួយនឹងកិច្ចកម្មវិធីពិសេសមួយ ក្រោយត្រូវបានការទទួលស្គាល់រូបភាពសំណង់របស់អ្នកអង្គម្ចាស់ ទុតានខាមុន និងឧទ្ទិស្សនាមឲ្យថាជាស្នាដៃរូបភាពសំណង់ដែលធ្វើឡើងអំពីពែង ដែលមានទំហំធំជាងគេបំផុតនៅក្នុងលោក ហើយក៏ជាវត្តមានលើកដំបូងពុំធ្លាប់មានពីមុនមក ពីសំណាក់កំណត់ត្រាហ្គីណេសពិភពលោក កម្មវិធីនេះត្រូវបានប្រព្រឹត្តឡើងនៅឯសារមន្ទីរជាតិអេហ្ស៊ីប កាលពីថ្ងៃសៅរ៍កន្លងទៅ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ដែលបានចុះផ្សាយកាលពីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៩។

អគ្គលេខាធិការជាន់ខ្ពស់នៃក្រុមប្រឹក្សាស្ដីពីវត្ថុបុរាណកេរដំណែលនានា ក៏បានបន្តឲ្យដឹងថា គម្រោងការដែលបានរៀបចំឡើងមកនេះ ស្ថិតក្នុងការចំណាយក៏ដូចជាប្រើប្រាស់ចំនួន ៧,២៦០ពែង សម្រាប់ការសាងសង់ និងត្រូវបានគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន ៦០ម៉ែត្រការ៉េ៕