(ក្រុងឡុងដ៍)៖ ក្រុមកាំភ្លើងធំ Arsenal រកបាន ៣ពិន្ទុដំបូងក្រោមការបង្វឹករបស់លោក Mikel Arteta ទៅលើក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Emirates ក្នុងជើងទី២ នៃ Premier League។

តាមរយៈជ័យជម្នះនេះដែរបានធ្វើឲ្យ Arsenal ការលេងមិនឈ្នះក្នុងដីក្នុងចំណោម ៧ប្រកួតគ្រប់កម្មវិធីប្រកួត ដែលកំពុងឈរនៅលេខរៀងទី១០ បណ្តោះអាសន្នចាញ់ក្រុមរបស់លោក Ole ចំនួន ៤ពិន្ទុផងដែរ ប្រកៀកនៅតំបន់កាត់ចោលជាង តំណែង Top 4។

កីឡាករស្បែកខ្មៅ Nicolas Pepe ជាអ្នករកបានគ្រាប់ទី១ នៅនាទីទី៨ មុនពេលមិត្តរួមក្រុម Sokratis ធ្វើបានសម្រេចគ្រាប់ទី២ នៅនាទីទី៤២ ដែលជាជ័យជម្នះលើកដំបូងរបស់លោក Arteta ក្នុងការដឹកនាំ Arsenal បាន ៣ប្រកួតមកនេះនៅ Premier League៕