(ភ្នំពេញ)៖ ក្រុមបាល់ទាត់ខ្លាំងៗនៅកម្ពុជា ៥ក្រុម រួមមានក្រុមវិសាខា, ណាហ្គាវើលដ៏, បឹងកេត, អង្គរថាយហ្គឺរ និងក្រុមភ្នំពេញក្រោន នឹងត្រូវជួបប្រកួតមិត្តភាពអន្ដរជាតិទល់នឹងក្រុមខ្លាំងម៉ាឡេស៊ី Kedah FA នាសប្ដាហ៍ក្រោយ ដើម្បីពង្រឹងសមត្ថភាពត្រៀមរដូវកាលថ្មី ឆ្នាំ២០២០។

សម្រាប់កម្មវិធីប្រកួតមិត្តភាពអន្ដរជាតិនេះរួមមាន៖

- ថ្ងៃទី០៨-មករា៖ វិសាខា ប៉ះ Kedah FA ម៉ោង ៦ល្ងាច នៅពហុកីឡដ្ឋានជាតិ
- ថ្ងៃទី០៩-មករា៖ ណាហ្គាវើលដ៏ ប៉ះ Kedah FA ម៉ោង ៦៖៣០នាទីល្ងាច នៅពហុកីឡដ្ឋានជាតិ
- ថ្ងៃទី១០-មករា៖ បឹងកេត ប៉ះ Kedah FA ម៉ោង ៦ល្ងាច នៅពហុកីឡដ្ឋានជាតិ
- ថ្ងៃទី១២-មករា៖ អង្គរថាយហ្គឺរ ប៉ះ Kedah FA ម៉ោង ៦ល្ងាច នៅកីឡដ្ឋាន RSN
- ថ្ងៃទី១៤-មករា៖ ភ្នំពេញក្រោន ប៉ះ Kedah FA ម៉ោង ៦ល្ងាច នៅកីឡដ្ឋាន RSN

តាមប្រភពស្និទ្ធស្នាលជាមួយក្លឹបត្រៀមការប្រកួតមិត្តភាពអន្ដរជាតិនេះបានឲ្យដឹងថា ការប្រកួតគួរឲ្យចាប់អារម្មណ៍នេះ នឹងអនុញ្ញាតឲ្យអ្នកគាំទ្រចូលរួមទស្សនាដោយសេរី ពុំមានលក់សំបុត្រនោះទេ៕