(បរទេស)៖ ព្រឹត្តិការណ៍ក៏ត្រូវបានចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាជន ដែលជាកិច្ចឱកាសចំពោះការអបអរសាទរនៃការឈាងចូលឆ្នាំ ២០២០ នេះជុំវីញពីភពលោក។

ទីក្រុងស៊ីដនីជាទីក្រុងទី១ នៃការអបអរសារទរនាឱកាសឆ្នាំថ្មីមុនគេ។ ព្រឹត្តិការណ៌ក៏ត្រូវបានចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាជន ដែលជាកិច្ចឱកាសចំពោះការអបអរសាទរនៃការឈាងចូលឆ្នាំ២០២០នេះ មានការអំពាវនាវ ឲ្យលុបចោលក្រោយករណីហេតុការណ៍ភ្លើងឆេះព្រៃបានកើតឡើងនៅទីនោះក្ដី។

បន្តាប់មក ទីក្រុង​ម៉ូស្គូ ទីក្រុងទាំងមូលពេញប្រជាជន មីដេដាសជាមូយការកំសាន្ត នៅភ្លើងព័ណ៍ចំរុះ​​ និងអាហាររាត្រី។ ​ បន្ទាប់មកទីក្រុង​ ញូយ៉ូក ក៏មិនខុសពីទីក្រុង​ផ្សេងទៀតដែរ គឺមានការបាញ់កាំជ្រួចប្រម៉ាន​៣០នាទី។

មិនខុសពីប្រទេសឯទៀតនោះទេ ចក្រភពអង់គ្លេសក៏មានវត្តមានក្នុងការរៀបចំព្រឹត្តិការណ៌ពិសេសនេះឡើងដែរ ជាមួយនឹងការដាក់តាំងបង្ហាញបដាដ៏ធំមួយជាកិច្ចអបអរសាទរនាឱកាសឆ្នាំថ្មីនេះនៅចំកណ្ដាលទីក្រុងឡុងដ៌តែម្ដង បូករួមនឹងព្រឹត្តិការណ៌បាញ់កាំជ្រួចដែលបានប្រារព្ធឡើងនាអំឡុងពាក់កណ្ដាលអាធ្រាតនៃការចូលឆ្នាំ ២០២០ នេះ។

នៅឯប្រទេសញូវសេឡែនឯណេះវិញ ក៏មានការចូលរួមយ៉ាងអធិកអធមផងដែរ លោកអ្នកអាចចូលរួមរីករាយកម្សាន្តដោយផ្ទាល់បានជាមួយនឹង ព្រឹត្តិការណ៏ការឱកាសអបអរសារទរនាឱកាសឆ្នាំថ្មីនេះ ដែលមានដូចជាពិធីបាញ់កាំជ្រួចយ៉ាងឱឡាឫកជាទីបំផុត នៅឯអាគារ ស្កាយថៅវ័រ អមដំណើរជាមួយនឹងពន្លឺភ្លើងពណ៌ព្រោងព្រាងជាច្រើនដែលបានពិព័រណ៌បង្ហាញនារាត្រីនោះ៕