(ភ្នំពេញ)៖ ក្រោយបង្ហាញរូបថត Pre Wedding មុនពេលរៀបការមិនទាន់បានប៉ុន្មានផង ពេលនេះតារាសម្ដែងស្រីរាងតូចច្រឡឹង កញ្ញា ម៉ាក សែនសូនីតា ហៅតូតា បានទម្លាយពីថ្ងៃចូលរោងការបញ្ចប់ជីវិតនៅលីវ ជាមួយនឹងអនាគតស្វាមី គឺលោក ប៉ុល វិបូ ខណៈសល់ពេល​ប៉ុន្មានខែទៀតទេ ស្រីស្អាតរូបនេះ នឹងត្រូវចូលរោងការ ពោលគឺនៅពាក់កណ្ដាលខែមិនា ឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ ក្រោយពីអ្នកទាំងពីរ បានស្វែងយល់ចិត្តថ្លើមគ្នា អស់រយៈពេលជាច្រើនឆ្នាំ។

ជាការពិតណាស់ ទើបតែទម្លាយរូបថត Pre Wedding ប៉ុន្មានថ្ងៃមុនសោះ ស្រាប់តែពេលនេះ តារាសម្ដែងស្រីមានប្រជាប្រិយភាព​ កញ្ញា តូតា និងលោក ប៉ុល វិបូ ដែលជាអនាគតស្វាមី នឹងកាន់ដៃគ្នា ចូលរោងជ័យ​នៅថ្ងៃទី ១៦ ខែមិនា ឆ្នាំ ២០២០ នេះ។ ព្រមជាមួយនឹងការបង្ហើបឲ្យដឹងពីថ្ងៃរៀបការស្រីស្អាត តូតា ក៏បានទម្លាយនូវវីដេអូមួយ​ ​បង្ហាញ​ពី​ទិដ្ឋភាព​ ​Pre​-​Wedding​ ​របស់​ពួកគេ​ ​កាន់តែ​ផ្អែម​ល្ហែ​មរ៉ូ​មែន​ទិ​ក​ កៀកកើយគ្នាយ៉ាងស្អិតរមួត គួរ​ឱ្យ​ទាក់ទាញ​ទ្វេដង​។​

តាមរយៈវីដេអូ ដ៏រ៉ូមែនទិក ជាមួយនឹងការទម្លាយថ្ងៃចូលរោងការ របស់តារាសម្ដែង កញ្ញា ម៉ាក សែនសូនីតា និងអនាគតស្វាមី កំពុងទទួលបានការសាទរ និងសារជូនពរ យ៉ាងច្រើនពីសំណាក់មិត្តៗដែលជាសិល្បករ-សិល្បការនី និងបងប្អូនទស្សនិកជន ជាពិសេសនោះ គឺអ្នកគាំទ្រនាងតែម្ដង។

យ៉ាងណា​មិញ ​មុននឹងឈានដល់ថ្ងៃមង្គលរបស់កញ្ញា តូតា និងលោក ប៉ុល វិបូ ​សូមមកទស្សនាវីដេអូ Pre​-​Wedding ដ៏មានន័យរបស់គូស្នេហ៍មួយគូនេះ ដូចខាងក្រោម៖