(ភ្នំពេញ)៖ ចម្រៀងមួយបទកំពុងផ្ទុះការចាប់អារម្មណ៍ក្នុងបណ្តាញសង្គម និងមានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន គឺមានចម្រៀងជើងថា «បុត្រីនៃមាតាធម្មតា»។ បទថ្មីនេះ ត្រូវបានគេដឹងថាជាការបកស្រាយរួមគ្នាពីសំណាក់តារា៣ដួង គឺ សុភ័ក្រ កុសុម៉ា, វណ្ណដា និង ជូរី លីន ដែលមានបង្កប់នូវអត្ថន័យអប់រំដល់អ្នកទស្សនាឲ្យយល់ដឹងបន្ថែម និងកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិច។

ជាការកត់សម្គាល់ចម្រៀង «បុត្រីនៃមាតាធម្មជាតិ» ជាការបកស្រាយរួមគ្នាជាលើកដំបូងពីសំណាក់តារាចម្រៀងប្រុសស្រីទាំង៣។ ក្រៅពីសំនៀងមានទឹកដម រួមនឹងខ្លឹមសារអប់រំដល់ទស្សនិកជនហើយនោះ ក្នុងចម្រៀងនេះក៏មានបញ្ចូលការសម្តែងបែបកំប្លែង ដើម្បីកុំឲ្យទស្សនិកជនធុញទ្រាន់ផងដែរ។ ជាពិសេស មានបញ្ចូលគំនូរ​ចីវចល​ដាក់ជា Background ពីលើកាន់ តែត្រជាក់ភ្នែកក្នុង​ការទស្សនាតែម្តង។

ចង់ដឹងចម្រៀងនេះមានអត្ថន័យយ៉ាងណា សូមរីករាយសណ្តាប់ដូចតទៅ៖