(ចិន)៖ រថយន្តដឹកទំនិញមួយគ្រឿងបានធ្លាក់ចូលទៅក្នុងរណ្តៅដីដ៏ធំមួយ ហេតុការណ៍នេះបានកើតឡើងនៅលើដងវិថីមួយកន្លែង នៃទីក្រុងអីនស៊ី ភូមិភាគកណ្តាលប្រទេសចិន។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ដែលបានចុះផ្សាយកាលពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០។

យ៉ាងណាមិញយោងតាមរបាយការណ៍ដែលបានផ្សព្វផ្សាយមក បានឲ្យដឹងថា ពុំមាននរណាម្នាក់រងការខូចខាត ឬរងរបួសធ្ងន់ធ្ងរអ្វីឡើយ។ ចំពោះការបន្តដាក់បើក​ដំណើរការនៃចំណែកផ្លូវនោះ នឹងធ្វើការរៀបចំជូនសារជាថ្មីម្ដងទៀតនាខែមករា ឆ្នាំ២០២០នេះ៕