(ភ្នំពេញ)៖ ចូលដល់ឆ្នាំ២០២០ភ្លែត តារាចម្រៀងប្រុសប្រចាំផលិតកម្មសាន់ដេ នាយ ចឺម បានបញ្ចេញស្នាដៃចម្រៀងថ្មីរបស់ខ្លួនភ្លាម ដើម្បីស្វាគមន៍ឆ្នាំថ្មី​។ ជាពិសេស សម្រាប់កំដរអារម្មណ៍ទស្សនិកជន ដែលកំពុងរងចាំចម្រៀងថ្មីៗរបស់លោក។ បទថ្មីរបស់នាយ ចឺម គឺមានចំណងជើងថា «ហេតុអ្វីកុហកថាគ្មានសង្សារ» បញ្ចេញទើបតែបានមួយថ្ងៃ មានអ្នកចូលស្តាប់ជិត ៤០ម៉ឺនដងទៅហើយ។

ពិតណាស់ ចម្រៀងថ្មីរបស់នាយ ចឺម «ហេតុអ្វីកុហមថាគ្មានសង្សារ» ត្រូវបានបញ្ចេញឡើង ស្របពេលដែលមហាជនពេញបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍ពីរឿងរ៉ាវដែល នាយ ចឺម ជួបប្រទះថ្មីៗនេះ ពោលគឺត្រូវបានគេវៃបែកក្បាល ដោយសារទាក់ទងសង្សារគេ។ ខណៈខ្លឹមសារបទចម្រៀងថ្មីនេះ បញ្ចេញមក គឺមានអត្ថន័យស្រដៀងនឹងរឿងរ៉ាវដែល នាយចឺម ទើបជួបតែម្តង។

«ហេតុអ្វីកុហកបង ថាអូនគ្មានសង្សារ ហេតុអ្វីកុហកថានៅឯកា? ទាំងដែលអូនមានគេ កុហកបងធ្វើអ្វី បើថ្លៃមានអ្នកថែឲ្យបងជាប់ឈ្មោះដណ្តើមស្នេហ៍គេ ខុសទាំងមិនដឹងខ្លួនខុស» នេះជាខ្លឹមសារក្នុងបទចម្រៀង។

ទស្សនិកជនចង់ដឹងថាបទថ្មីរបស់ នាយចឺម ពិរោះនិងកម្សត់យ៉ាងណា សូមរីករាយសណ្តាប់វីដេអូខាងក្រោម៖