(ភ្នំពេញ)៖ ទីបំផុតព័ត៌មានចរចាមអារាម ខ្សែបម្រើ ច្រឹង ពលរដ្ឋ ផ្ទេរពីក្លឹបក្រសួងការពារជាតិ ទៅក្លឹបបាល់ទាត់វិសាខា បានក្លាយជាការពិតហើយ បន្ទាប់ពីក្លឹបជើងឯករងឆ្នាំចាស់ បានប្រកាសលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួន នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។

នេះគឺជាព័ត៌មានគួរឲ្យចាប់អារម្មណ៍ ដែលក្លឹបសម្បូរដោយកីឡាករជម្រើសជាតិមួយនេះ នាំចូលបន្ថែមកីឡាករដ៏មានបទពិសោធន៍ ច្រឹង ពលរដ្ឋ គ្រាដែលរូបគេ បានក្លាយជាកីឡាករចំណូលថ្មីដំបូងគេ ដែលវិសាខា នាំចូលដើម្បីពង្រឹងក្រុមត្រៀមរដូវកាលថ្មី នៃលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០។

គួរដឹងថា ច្រឹង ពលរដ្ឋ បានចាប់ផ្ដើមអាជីពបាល់ទាត់ដំបូង នៅឆ្នាំ២០០៨ ជាមួយក្រុមយុវជនក្រសួងការពារជាតិ ហើយបានចេញទៅលេងឲ្យក្លឹបមួយចំនួន ដូចជាព្រះខ័នរាជស្វាយរៀង ត្រាយអាស៊ី(អង្គរថាយហ្គឺរ) មុនផ្ទេរមកក្លឹបចាស់ក្រសួងការពារជាតិវិញ នៅឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៩៕