(លីវើភូល)៖ ក្រុមខ្លាំងដែលមានរហស្សនាមហង្សក្រហម Liverpool បន្តរកបាន ៣ពិន្ទុបន្ថែម ក្រោយយកឈ្នះក្រុម Sheffield United ក្នុងលទ្ធផល ២-០ សប្តាហ៍ទី២១ ជើងទី២ នៃលីគអង់គ្លេស Premier League 2019-2020 នារាត្រីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ នៅកីដ្ឋាន Anfield។

សម្រាប់ ២គ្រាប់ដែលក្រុមខ្លាំងមិនទាន់ស្គាល់ចាញ់ ដែលមានលោក Jurgen Klopp ជាគ្រូបង្គោលនេះ ធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធឆ្នើម Mohamed Salah នៅនាទី៤ និងមិត្តរួមក្រុម Sadio Mane នៅនាទី៦៤ ដែលលទ្ធផលនេះបានធ្វើឲ្យក្រុមហង្សក្រហម Liverpool មានក្តីសង្ឃឹមច្រើនក្នុងការលើកពាន Premier League រដូវកាលនេះ។

គិតមកទល់ពេលនេះ Liverpool មាន ៥៨ពិន្ទុឈរនៅលើកំពូលតារាងពិន្ទុដាច់ ១៣ពិន្ទុ ឆ្ងាយពីក្រុមលេខរៀងទី២ Leicester City ខណៈក្រុមការពារជើងឯក Manchester City រកបានតែ ៤៤ពិន្ទុ ក្រោយបញ្ចប់ប្រកួតក្នុងសប្តាហ៍ទី២១ នេះ៕