(ភ្នំពេញ)៖ កិច្ចសន្យាថ្មីនឹងធ្វើឲ្យកីឡាករវ័យ ១៩ឆ្នាំ លឹម ពិសុទ្ធ បន្តលេងនៅកីឡដ្ឋាន RSN រហូតដល់ឆ្នាំ២០២៤ ក្រោមកិច្ចសន្យាថ្មីរយៈពេល ៤ឆ្នាំរបស់គេ។

គួរដឹងផងដែរថា យុវជនថ្នាលរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនរូបនេះ ក៏ជាសមាជិកម្នាក់ជួយឲ្យក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ (U19) បានឡើងទៅលេងវគ្គចែកពូលពានរង្វាន់ AFC U-19 Championship ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រផងដែរ។

បន្ថែមលើនេះ ពិសុទ្ធ ត្រូវបានដំឡើងមកកាន់ក្រុមធំនាឆ្នាំ២០១៩ និងបង្ហាញខ្លួនលើកដំបូងក្នុងខែមិថុនា ឆ្នាំ២០១៩ ដោយជួយក្រុមយកឈ្នះអគ្គិសនីកម្ពុជា ៥-០ ក្នុងនោះរូបគេ ក៏រកបាន ១គ្រាប់ ក្រោយត្រូវបានផ្លាស់ប្តូរទៀតផង៕