(ប៉េកាំង)៖ សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ចិន បានសម្រេចតែងតាំងលោក Li Tie អតីតកីឡាករធ្លាប់លេងឲ្យក្លឹបអង់គ្លេស Everton ជាអ្នកចាត់ការទូទៅថ្មី ក្រោមកិច្ចសន្យារយៈពេល ៤ឆ្នាំ។

ការសម្រេចតាំងតាំងបុរសវ័យ ៤១ឆ្នាំដែលជាជនជាតិចិនផងនោះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោក Marcello Lippi បានចុះចេញពីតំណែងជាលើកទី២ ក្រោយដឹកនាំក្រុមជម្រើសជាតិចិនប្រកួតចាញ់ក្រុមស៊ីរី ២-១ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងវគ្គជម្រុះ FIFA World Cup 2022។

លោក Li ក៏ធ្លាប់បង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិចិន បាន ៩២ប្រកួតផងដែរ បូករួមលេងក្នុង World Cup 2002 នៅប្រទេសជប៉ុន និងកូរ៉េខាងត្បូងផងដែរ មុនពេលផ្លាស់ទៅលេងនៅ Premier League ក្នុងក្លឹប Everton ក្នុងឆ្នាំនោះដែរ ដោយចូលលេងបាន ៤០ប្រកួត ក្រោមការបង្វឹកដោយផ្ទាល់របស់លោក David Moyes មុនពេលផ្លាស់ទៅលេងឲ្យក្លឹប Sheffield United ក្នុងឆ្នាំ២០០៦៕