(ចិន)៖ ឱសថបុរាណចិន (ធីស៊ីអឹមអេ) បានការទទួលស្គាល់កាន់តែច្បាស់ និងច្រើនឡើង បន្ទាប់ពីការទទួលព្យាបាលសាកល្បងពីអតិថិជន និងអ្នកប្រើប្រាស់ទាំងក្នុងនិងក្រៅប្រទេសទាំងអស់។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ដែលបានចុះផ្សាយកាលពីថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២០។

រដ្ឋបាលថ្នាក់ជាតិនៃឱសថបុរាណចិនបានប៉ាន់ប្រមាណថា ប្រជាជនចិនប្រមាណជាង ១៦០លាននាក់ ដែលមានចំណេះដឹងទាក់ទងទៅនឹងមូលដ្ឋានវប្បធម៌គ្រឹះនៃឱសថប្រភេទនេះ។

ក្រុមអ្នកវិភាគក៏បានផ្ដោតឱកាសនេះលើកឡើងថា ដោយផ្អែកលើគោលគំនិតផ្តួចផ្ដើមចំពោះទីផ្សារអាជីវកម្មគ្រប់ច្រកល្ហក ជាមួយការនាំចេញទាំងផ្លូវគោក និងផ្លូវក្រវ៉ាត់ ដែលជាហេតុផលចម្បងក្នុងការដឹកនាំអាជីវកម្មនេះ នូវការឈានមុខនិងរីកលូតលាស់រហូតមកទល់សព្វថ្ងៃ៕