(បរទេស)៖ បម្រាមដែលកំពុងនឹងអនុវត្តជាច្បាប់ធរមាន ដែលទាក់ទងទៅនឹងការហាមប្រាមចំពោះការបញ្ឈប់នៃការប្រើប្រាស់ឡេការពារកម្តៅថ្ងៃ ដែលបង្កជាតិពុលប៉ះពាល់ដល់បរិស្ថានធនធានធម្មជាតិឆ្នេរ កាន់តែមានប្រសិទ្ធីភាពឡើង ក្រោយការចាត់តាំងវិធានការកាន់តែតឹងរឹងស្ដីពីបញ្ហាបរិស្ថាននៃចំណែកកោះប៉ាស៊ីហ្វិក។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ដែលបានចុះផ្សាយកាលពីថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២០។

ប៉ាឡូ គឺជាទីតាំងប្រជុំកោះជាច្រើន ដែលមានប្រជាប្រិយភាព និងត្រូវបានគេចាត់ទុកថាជាទីតំបន់ទិសដៅ នៃការរស់នៅរបស់ជីវិតពពួកមច្ឆាជាតិប្រពៃជាងគេបំផុតក្នុងលោក យ៉ាងណាក៏ដោយថ្វីត្បិតបានការទទួលស្គាល់ពីសំណាក់ប្រជាជនទូទាំងសាកលលោកក្ដី វានៅតែចោទជាការព្រួយបារម្ភដែលរាជរដ្ឋាភិបាលតែងគិតពិចារណា និងរិះរកគ្រប់មធ្យោបាយការពារការប្រឈមមុខរាល់គ្រប់ទង្វើទាំងឡាយ ដែលអាចនឹងបង្ករជាភាពហិនហោចអសារបង់ចំពោះបញ្ហាបរិស្ថាន។

អាជ្ញាធរក៏បានថ្លែងឲ្យដឹងអំពីការអំពាវនាវហាមឃាត់ ចំពោះការប្រើប្រាស់ឡេការពារកម្ដៅថ្ងៃក្នុងគោលបំណងអ្វីក៏ដោយ ព្រោះវាត្រូវបានទទួលបានការរុករកស្រាវជ្រាវ ពីអ្នកសំណាក់អ្នកវិទ្យាសាស្រ្តទទួលបានលទ្ធផលអវិជ្ជមានថា សារធាតុគីមីអស់ទាំងនេះបង្ករផលប៉ះពាល់ដល់ធនធានបរិស្ថានធម្មជាតិចាប់តាំងពីវិនាទីដំបូងម៉្លេះ។ ដោយ​គោលការណ៍​រៀបរៀងច្បាប់នឹងចាប់ផ្ដើមការអនុវត្តចាប់តាំងពីឆ្នាំថ្មីនេះតទៅ ចំពោះបុគ្គលដែលប្រើប្រាស់រីធ្វើអាជីវកម្មល្មើសនឹងការហាមប្រាម នឹងត្រូវផាកពិន័យជាសាច់ប្រាក់ចំនួន ១.០០០ដុល្លារសហរដ្ឋអាមេរិក៕