(ចិន)៖ កាលពីថ្ងៃឆ្លងឆ្នាំ២០២០ អ្នកស្ម័គ្រចិត្តនៃក្រុមប្រឹក្សាអនុរក្សព្រៃ បានធ្វើការរៀបចំឡើងជាមួយនឹងកិច្ចកម្មវិធីអបអរសាទរនាការឈាងចូលឆ្នាំ ២០២០ សម្រាប់ពពួកសត្វស្វាទាំងអស់ដែលបានចាត់ប្រារព្ធឡើងនៅឯទីតំបន់អភិរក្សអភិរក្សធម្មជាតិភូមិភាគកណ្តាលប្រទេសចិននាកាលពីថ្ងៃចូលឆ្នាំសកលកន្លងមកនេះ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN កន្លងទៅថ្មីៗនេះ។

មុខម្ហូបរួមជាមួយនឹងបន្លែផ្លែឈើជាច្រើនប្រភេទ ត្រូវបានគ្រងរៀបចំឡើងជាឈុតធំនៅលើតុដែលមានប្រវែង ១២ម៉ែត្រ ក្នុងនោះមានដូចជា ផ្លែប៉ោម ផ្លែចេក និងសណ្តែកដីជាដើម ដែលវាជាការប្រារព្ធឡើងដើម្បីជាធ្នូទៅនឹងការនាំមកនូវភាពសម្បូរសប្បាយ ទាំងការរស់នៅនិងសុខភាពរបស់ពពួកសត្វស្វាអស់ទាំងនោះ៕