(មេនឆេស្ទើ)៖ អ្នកចាត់ការទូទៅ Ole Gunnar Solskjaer ជាមួយលោក Santo អ្នកចាត់ការក្លឹប Wolvehamton Wanderers ក្នុងការផ្ទេរកីឡាករខ្សែប្រយុទ្ធ Raul Jimenez មកកាន់ទឹកដី Old Trafford នាខែមករា ឆ្នាំ២០២០ នេះ។

កីឡាករវ័យ ២៨ឆ្នាំ សញ្ជាតិមិចសិចខាងលើនេះ បានផ្លាស់មកចូលលេងឲ្យក្លឹបអង់គ្លេស Wolves ជាផ្លូវការកាលឆ្នាំ២០១៨ កន្លងទៅ ដោយរកបាន ៣៤គ្រាប់ពីការចូលលេងបាន ៧៧ប្រកួត បន្ទាប់ពីចាកចេញពីក្លឹប Benfica របស់ប្រទេសព័រទុយហ្គាល់។

ទម្រង់លេងដ៏ល្អបានទាក់ចិត្តគ្រូបង្វឹកសញ្ជាតិន័រវេស លោក Ole ដែលកំពុងដឹកនាំ Man Utd ដ្បិត Raul បានចូលលេងក្នុងវគ្គទី២ ពេលបិសាចក្រហមលេងស្មើ ០-០ ក្នុងជុំទី៣ នៃពាន FA Cup កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន ហើយក៏ជារ៉ាដាថ្មីផងដែរ បន្ទាប់បរាជ័យក្នុងការនាំយក Erling Braunt Haaland ដែលបានផ្លាស់ទៅក្លឹប Borussia Dortmnd លេងក្នុងលីគកំពូលអាល្លឺម៉ង់នោះ។

មួយវិញទៀត លោក Ole ក៏ពុងឈឺក្បាលផងដែរក្នុងការរកកីឡាករថ្មីមកជំនួសកន្លែង Anthony Martial, Jesse Lingard និង Luke Shaw ជាដើមដែលកំពុងមានបញ្ហារបួស និង Paul Pogba កំពុងចង់ចាកចេញពីក្លឹបថែមទៀតនោះ៕