(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បានធ្វើដំណើរទៅជុំទី៤ ជាបន្តទៀតនៃពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup ដោយត្រូវប៉ះគូប្រជែង AFC Bournemouth បន្ទាប់ពីទម្លាក់ Leeds United នៅកីឡដ្ឋាន Emirates នារាត្រីថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០។

១គ្រាប់ជ័យជម្នះរបស់ក្រុមកាំភ្លើងធំ ជាការធ្វើបានសម្រេចដោយកីឡាករវ័យក្មេង Reiss Nelson នៅនាទីទី៥៥ ដែលបានក្លាយជាជ័យជម្នះលើកទី២ ផងដែរក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មី Mikel Arteta ក្នុងចំណោម ៤ប្រកួតរបស់គេនៅ Premier League ៣ប្រកួត និងនៅ FA Cup ១ប្រកួត។

នេះក៏ជាជ័យជម្នះលើកទី៨ របស់ Arsenal ផងដែរទៅលើក្រុម Leeds United ដែលតែងតែជួបគ្នាក្នុងពាន FA Cup នេះ ក្រៅពីធ្លាប់ប៉ះគូប្រជែងនៅ Premier League, Wolves និង Chelsea ដែលកាំភ្លើងធំច្រើនតែងយកឈ្នះដូចគ្នា។

បន្ថែមខាងលើនេះ បុរសសញ្ជាតិអេស្ប៉ាញ Arteta នឹងបន្តដឹកនាំ Arsenal ទៅប៉ះក្រុមម្ចាស់ផ្ទះ Crystal Palace ក្នុងសប្តាហ៍ទី២៣ ជើងទី២ នៅ Premier League ជាបន្តទៀតនាចុងសប្តាហ៍នេះ គ្រាដែល Leeds United ត្រូវប៉ះក្រុម Sheffield Wednesday ក្នុងពាន Championship ចុងសប្តាហ៍នេះដូចគ្នា៕