(ភ្នំពេញ)៖ តារាសម្តែងប្រុសលោក យូឌីស្កូ កំពុងជួបទុក្ខជាទម្ងន់ ដោយម្តាយបង្កើតរបស់លោកបានទទួលមរណភាពកាលពីយប់មិញ។ ដំណឹងនេះបានធ្វើឲ្យមិត្តទាំងក្នុង និងក្រៅសិល្បៈមានការសោកស្តាយជាខ្លាំង ព្រោះពេលនេះលោកបាត់បង់ទាំងម្តាយ និងឪពុក ជាពិសេសលោកមិនទាន់សះស្បើយពីជំងឺផងនោះ។

តាមរយៈបណ្តាញសង្គម អ្នកនាង ទូច ស្រីលក្ខណ៍ ដែលជាមិត្តរួមសិល្បៈជាមួយលោក យូឌីស្កូ បានសរសេរថា «រូបខ្ញុំពិតជារន្ធត់ណាស់ ដែលបានទទួលដំណឹងថា ម៉ាក់អ៊ុត្រូវជាម្តាយបងស្កូ ទទួលមរណភាព នៅវេលាម៉េាង១០យប់មិញនេះ។ ជាទុក្ខដ៏ធំរបស់បងស្កូរនៅពេលនេះ បងកំព្រាកហេីយ បាត់ទាំងម្តាយបាត់ទាំងឱពុក។ ពុទ្ធេារអេីយហេតុអីក៏កេីតមកលេីករូបបងបែបនេះ ខ្ញុំដឹងថារូបបងកំពុងមានទុក្ខធំណាស់ ដេាយខ្លួនបងមិនទាន់បានជាសះស្បេីយនៅឡេីយ។ បណ្តាំម៉ាក់អ៊ុ បានប្រាប់ខ្ញុំថា កូនកុំទុកស្កូឲ្យនៅម្នាក់ឯងណាកូនណា។ សូមបងប្អូនសិល្បករនិងសិល្បការិនី និងបងប្អូន ដែលស្គាល់បងស្កូកុំទុកឲ្យគាត់នៅម្នាក់ឯង។ សូមចូលរួមទៅចូលបុណ្យម្តាយរបស់គាត់ផង។ នៅពេលនេះគាត់ឈរលែងនឹងហេីយ បានបាត់ម្តាយជាទីស្រលាញ់រៀងរហូតគ្មានថ្ងៃត្រឡប់ក្រេាយទៀតទេ»

យ៉ាងណាមិញ តាមរយៈសំណេរខាងលើនេះអ្នកនាង ទូច ស្រីលក្ខណ៍ មិនបានប្រាប់ពីមូលហេតុនោះទេថា តើម្តាយរបស់លោក យូឌីស្កូ ទទួលមរណភាពដោយសារអ្វីនោះ៕