(ភ្នំពេញ)៖ បទ «រំលឹករឿងចាស់ចង់តែយំ» ដែល​ជា​​បទចម្រៀងថ្មីរបស់លោក ឆាយ វីរ:យុទ្ធ ត្រូវ​បាន​ឧកញ៉ា​ម្នាក់​រ៉ាប់រងចំណាយទាំងស្រុង ដោយ​បទ​ចម្រៀង​នោះទើប​តែ​ផលិត​រួច​រាល់​កាល​​ពី​ពេល​ថ្មីៗ​នេះប៉ុណ្ណោះ។

បទ «រំលឹករឿងចាស់ចង់តែយំ» ត្រូវ​បាន​បង្ហោះជាសាធារណៈនៅថ្ងៃ​នេះ ហើយក៏មានហ្វេនជាច្រើននាំគ្នា like share និង comment​ ជាហូរហែ ព្រោះភាគច្រើនត្រូវរឿងរបស់ពួកគេ។ បទចម្រៀងដ៏មានអត្ថន័យ​នេះ បាន​ចាក់​ដោត ស្តាប់​ហើយស្ទើរខ្ទេចខ្ទាំបេះដូង ថ្លើមប្រមាត់ ព្រោះតែមនុស្សដែលខ្លួនស្រលាញ់ ទុក​យើងត្រឹមជាកាំជណ្តើរ។ អ្វីដែលពិសេស ព្រោះតែស្រលាញ់បទនេះពេក មាន​បុរសម្នាក់​ដែល​គេ​ស្គាល់​មាន​ងារ​ជា​ឧកញ៉ា​​ផង​នោះ​រ៉ាប់រងចំណាយទាំងស្រុង ក្នុង​ការ​ផលិត​​បទចម្រៀង​​នេះឡើង។

លោក ឆាយ វិរៈយុទ្ធ បាន​​ឲ្យ​ដឹង​ថា លោក​ឧកញ៉ា ដែល​បាន​ចំណាយ​ប្រាក់​ក្នុង​ការ​ជួយ​ផលិត​​បទ​ចម្រៀងថ្មី មានទំនុកច្រៀង មេឡូឌី នឹងទំនុកភ្លេង ហើយ​អាច​នឹង​ឈាន​ទៅ​រក​ការផលិត​ខារាអូខេក្នុងពេលឆាប់ៗខាងមុខនេះ​ថែមទៀត​ផងនោះ គឺ ឧកញ៉ា ម៉េន កានី «Oknha GANY MEN. GM» ដែល​បាន​ស្រលាញ់​រាប់​អានកន្លង​មក។ ក្រៅ​ពី​ជា​​ដៃគូពាណិជ្ជកម្ម​ជា​មួយ​គ្នា លោក ឆាយ វិរៈយុទ្ធ ប្រាប់​ថា លោក​ឧកញ៉ា គឺ​ជា Fans ម្នាក់ ​ដែល​ពេញ​ចិត្ត​សំលេង​របស់​លោក​តាំង​ពីយូរយាមក​ហើយ។ ទន្ទឹម​គ្នា​នោះ​ដែរ ដោយសារ​តែ​មាន​ទំនាក់​ទំនង​នេះ​ហើយ​បាន​ឈាន​ឲ្យ​អ្នក​ទាំង​ពីរ​ស្គាល់​គ្នា ហើយ​បាន​​បោះ​ទុន​រក​ស៊ី​ជា​មួយ​គ្នា ជា​បន្ត​បន្ទាប់​បែប​នេះ។

ចង់​ដឹង​បទ «រំលឹករឿងចាស់ចង់តែយំ» របស់លោក ឆាយ វិរៈយុទ្ធ ដែល​នាំ​ឲ្យ​លោក​ឧកញ៉ា​ចំណាយ​ប្រាក់​ជួយ​ផលិត​ឡើង​មាន​អត្ថន័យ​បែប​ណា តោះ!​ ប្រិយមិត្ត​​ស្ដាប់​ទាំង​អស់​គ្នា៖