(រីយ៉ាដ)៖ កីឡាករខ្សែប្រយុទ្ធសំខាន់ទាំងពីររួមមាន Gareth Bale និង Karim Benzema សុទ្ធតែមិនអាចជួយក្លឹប Real Madrid ប៉ះ Valencia ក្នុងវគ្គ ៤ក្រុមចុងក្រោយនៃពាន Super Cup ដោយសារបញ្ហារបួស។

ពួកគេទាំងពីរសុទ្ធតែដើរតួសំខាន់ក្នុងការជួយ Real រកបាន ៣ពិន្ទុពេលបំបាក់ម្ចាស់ផ្ទះ Getafe ៣-០ នៅ La Liga កាលពីសប្តាហ៍មុន ដោយមាន ៤២ពិន្ទុស្មើក្រុមកំពូលតារាង FC Barcelona ពេលក្រុមអ្នកមានបុណ្យលេងស្មើ Espanyol ២-២។

ខ្សែប្រយុទ្ធអន្តរជាតិវេល Bale មិនបានរួមដំណើរជាមួយមិត្តរួមក្រុមទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតនោះទេ ដោយសារមានជំងឺ គ្រាដែលមិត្តរួមក្រុមជនជាតិបារាំង Benzema មានបញ្ហារបួសសរសៃពួរជើងមិនទាន់ជាសះស្បើយនៅឡើយ។

គួរបញ្ជាក់ផងដែរថា Spanish Super Cup ជាពាន ១នៃប្រទេសអេស្ប៉ាញដែលជ្រើសរើសតែ ៤ក្រុមបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ដល់លេខ៤ កាលពីរដូវកាលមុននៅ La Liga រួមមាន FC Barcelona, Real Madrid, Atletico Madrid និង Valencia ធ្វើការប្រកួតនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០តទៅ៕