(ឥណ្ឌា)៖​​​ សត្វជ្រូកព្រៃចុះប្រេងមួយក្បាល បានចូលដល់ទីក្រុងមួយនៅឯភាគខាងជើងនៃប្រទេសឥណ្ឌា បានបង្កជាភាពចលាចលធ្វើឲ្យមនុស្សមួយចំនួនរងរបួស ហេតុការណ៍នេះកើតឡើងកាលពីចុងខែធ្នូកន្លងទៅ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN។

សត្វជ្រូកព្រៃនោះបានឆ្ពោះដំណើរសំដៅទៅកាន់ស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង នៅសាន់តាពួរ ក្នុងរដ្ឋអ៊ូតាប្រាដេស។ តាមរយៈរូបភាពពីវីដេអូកាមេរ៉ាសុវត្ថិភាព​បានបង្ហាញឲ្យឃើញថា សត្វជ្រូកព្រៃនោះបានកំពុងនឹងតទល់ជាមួយនឹងបុគ្គលិកស្ថានីយ៍ប្រេងឥន្ធនៈ ក្រោយការវាយបកទៅវិញក្នុងគោលបំណងការពារខ្លួន ដែលហេតុការណ៌នេះបានបង្ករជារបួសស្នាមដល់អតិថិជនព្រមទាំង បុគ្គលិកនៃស្ថានីយ៍ប្រេងឥន្ធនៈនោះផងដែរ។ យោងតាមសារព័ត៌មានផ្សព្វផ្សាយក្នុងស្រុកបានអោយជ្រាបថា ករណីហេតុការណ៍ដែលទទួលរងការវាយប្រហារពីសត្វជ្រូកព្រៃនោះ ក៏នៅតែកើតឡើងនិងបានបង្ករជារបួសស្នាមទៅកាន់ក្មេងស្រីម្នាក់ទៀតផង៕