(ឥណ្ឌូនេស៊ី)៖ ផ្កា «Rafflesia tuan-mudae» វាគឺជាប្រភេទផ្កាដែលមានទំហំធំសម្បារកម្រនឹងមាន ដែលពេលនេះកំពុងរីកដុះដាលមានវត្តមាន នៅឯតំបន់ព្រៃភាគខាងលិចនៃកោះស៊ូម៉ាត្រាភាគរបស់ប្រទេសឥណ្ឌូនេស៊ី ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ថ្មីៗនេះ។

ភាគច្រើនផ្កាប្រភេទនេះយើងអាចជួបប្រទះវាបាននៅតាមទីកន្លែងមួយចំនួនប៉ុណ្ណោះ ដូចជាតំបន់សារ៉ាវ៉ាក់ដែលវាជាប្រភេទផ្កាមួយបែបមានដើមកំណើត ដូចគ្នាទៅនឹងប្រភេទផ្កា «Rafflesia arnoldii» ដែលជាផ្កាមានទំហំធំជាងគេបំផុតលើលោក៕